ប្រធានបទ ៖ ជំងឺមហារីកលំពែង

មហារីកលំពែងចាប់ផ្តើមនៅក្នុងជាលិកានៃលំពែង ដែលជាសរីរាង្គមួយនៅក្នុងពោះរបស់អ្នកដែលស្ថិតនៅខាងក្រោយផ្នែកខាងក្រោមនៃក្រពះ។ លំពែងបញ្ចេញអង់ស៊ីមដែលជួយដល់ការរំលាយអាហារនិងផលិតអ័រម៉ូនដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។ ការលូតលាស់ជាច្រើនប្រភេទអាចកើតមាននៅក្នុងលំពែង រួមទាំងដុំសាច់មហារីក និងមិនមែនមហារីក។

 
ប្រធានបទ ៖ ជំងឺមហារីកលំពែង

គួររម្លឹកថា មហារីកលំពែងគឺកម្រត្រូវបានរកឃើញនៅដំណាក់កាលដំបូងណាស់។

សញ្ញា និងរោគសញ្ញានៃជំងឺមហារីកលំពែង ជារឿយៗមិនកើតឡើងទេ រហូតទាល់តែជំងឺនេះវិវឌ្ឍន៍ទៅធ្ងន់ធ្ងរអការ:មានដូចជា៖

  •  ឈឺពោះ
  •  បាត់បង់ចំណង់អាហារ ឬស្រកទម្ងន់
  •  ស្បែកលឿង និងភ្នែកស (ខាន់លឿង)
  •  លាមកពណ៌ស្រាល
  • ​​​ ទឹកនោម​ពណ៌​ខ្មៅ​
  •  រមាស់ស្បែក
  • កំណកឈាម
  •  អស់កម្លាំង

សូមជម្រាបថា កត្តាមួយចំនួនដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកប្រភេទនេះ រួមមាន ការជក់បារី តំណពូជ ជំងឺទឹកនោមផ្អែម ជំងឺរលាកលំពែងរ៉ាំរ៉ៃ ធាត់ និងនៅវ័យលើសពី ៦៥ឆ្នាំ៕

 

ប្រភព ៖ Mayo Clinic               អត្ថបទ ៖ កា