[វីដេអូ] #Ep.126 ប្រធានបទ៖ ការថែរក្សាស្បែកក្នុងរដូវរងា
ការថែរក្សាស្បែកក្នុងរដូវរងា អាកាសធាតុមានការប្រែប្រួល ដើម្បីថែរក្សាស្បែកក្នុងរដូវរងា ឱ្យមានសុខភាពល្អមានសំណើម និងក្មេងជាងវ័យ គឹត្រូវការពេលវេលា និងការព្យាយាមអត់ធ្មត់ក្នុងការថែរក្សាខ្លួនប្រាណទើបអាចមានប្រសិទ្ធភាពពីព្រោះថាស្បែកនៅរដូវរងា ងាយនឹងឆាប់ស្ងួត បាតុបង់សំណើម និងប្រែជាពណ៌ស្រអាប់ជាដើម។ ដូចនេះយើងសូមចែករំលែកនៅវិធីសាស្រ្តថែរក្សាស្បែកមានដូចជា
1. បន្ថែមសំណើមនៅក្នុងផ្ទះ
ការប្រើឧបករណ៍សំណើមនៅក្នុងផ្ទះ ឬនៅក្នុងបន្ទប់ នឹងផ្តល់សំណើមមានខ្យល់ឡើងវិញ ដោយជួយរក្សាស្បែករបស់អ្នកឱ្យមានជាតិទឹក ទប់ស្កាត់ពីការស្ងួត និងជួយឲ្យបន្ទប់មានផាសុកភាព។
2. កុំភ្លេចឡេការពារកម្តៅថ្ងៃ
ដោយសារតែវាត្រជាក់នៅខាងក្រៅ មិនមែនមានន័យថាព្រះអាទិត្យមិនប៉ះពាល់ដល់ស្បែករបស់អ្នកនោះទេ។ ដូចនេះអ្នកគួរលាបឡេរការពារកម្តៅថ្ងៃរាល់ពេលចេញទៅក្រៅដើម្បីការពារពីកាំរស្មី UV។
3. ជៀសវាងការប្រើទឹកក្តៅញឹកញាប់ពេក
ការលាងសម្អាតរាងកាយដោយទឹកក្តៅគឺជារឿងល្អ ប៉ុន្តែអ្នកមិនគួរប្រើប្រាស់ទឹកក្តៅញឹកញាប់ពេកនោះទេសូម្បីតែពេលងូតទឹក កក់សក់ ឬលាងដៃជាដើម។ ការប្រើប្រាស់ទឹកត្រជាក់ក៏អាចមានប្រសិទ្ធភាពដូចទឹកក្តៅក្នុងការកំចាត់មេរោគ និងមិនសូវរលាកស្បែកបានផងដែរ។
4. បញ្ឃប់ការប្រើប្រាស់ផលិតផល
ប្រសិនបើអ្នកប្រើប្រាស់ផលិតផលធ្វើឲ្យស្បែករបស់អ្នកស្ងួត និងរមាស់ អាចជាសញ្ញានៃ ជំងឺរលាកស្បែក ដែលអាចធ្វើស្បែកមានប្រតិកម្មប៉ះពាល់ស្បែករយ:ពេលយូរ។ដូចនេះអ្នកគួរបញ្ឃប់ប្រើប្រាស់ផលិតផលទាំងនោះភ្លាម។
5 ការជ្រើសរើសសំលៀកបំពាក់
សំលៀកបំពាក់ខ្លះក៏អាចធ្វើឲ្យស្បែកស្ងួត រមាស់ និងរលាកផងដែរ។ ដើម្បីជៀសវាងពីបញ្ហានេះអ្នកគួរជ្រើសរើសសំលៀកបំពាក់ណាដែលទន់ មិនធំក្លិន មិនធ្វើឲ្យរមាស់។
៦ ញ៉ាំត្រឹមត្រូវ
ការរក្សាជាតិទឹកដោយការញុំាទឹកឱ្យបានច្រើន ជួយឲ្យស្បែកមានសុខភាពល្អ មានសំណើម និងទប់ស្កាត់ភាពចាស់។
ស្បែករដូវរងាមានភាពផុយស្រួយ ដូច្នេះប្រសិនបើអ្នកមានជម្ងឺស្បែកដូចជាជម្ងឺត្រអក ឬជំងឺស្បែករបកក្រហម ត្រូវជៀសវាងការរលាក ឬសារធាតុផ្សេងៗដែលអាចអាល្លែកហ្ស៊ីនិងទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕
សូមទស្សនាវីដេអូខាងក្រោម៖