[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០៧ករណី ខណ:អ្នកជាសះស្បើយ ០៧ករណីបន្ថែមទៀតហើយ

កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីបន្ថែមទៀតចំនួន ០៧ករណីទៀតហើយ ខណ:ករណីជាសះស្បើយ ០៧ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ១៥៤នាក់ នឹងអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់មានចំនួន ២៣៣នាក់ ។

 
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០៧ករណី ខណ:អ្នកជាសះស្បើយ ០៧ករណីបន្ថែមទៀតហើយ
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០៧ករណី ខណ:អ្នកជាសះស្បើយ ០៧ករណីបន្ថែមទៀតហើយ
[COVID-19] កម្ពុជា! ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០៧ករណី ខណ:អ្នកជាសះស្បើយ ០៧ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៩ ខែ​កក្កដា​ ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ០៧ករណីទៀតហើយ ខណ:អ្នកជាសះស្បើយបន្ថែមទៀតចំនួន ០៧ករណីដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន ២៣៣ករណីក្នុងនោះមានស្រ្តី ៤៦នាក់ និងបុរស ១៨៧នាក់។

សូមជម្រាបថា ករណីរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩​​ ០៧ករណីក្នុងនោះកើតទៅលើក្រុមមួកខៀវ​   ០៤ករណី និងទៅលើក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីកាលពីពេលកន្លងទៅនេះចំនួន​ ០៣ករណីទៀត។

សូមរម្លឹកផងដែរថា គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៧៧នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់៕

 

 

ប្រភព: ក្រសួងសុខាភិបាល