អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយបារាំងដែលនឹងផ្តល់ជំនួយយោធាចំនួន ៣.២៣ ពាន់លានដុល្លារ

បារាំងសន្យាថានឹងផ្តល់ជំនួយយោធាចំនួន ៣.២៣ ពាន់លានដុល្លារដល់អ៊ុយក្រែន ខណៈដែលកិច្ចព្រមព្រៀងជាមួយប្រទេសអាល្លឺម៉ង់ទទួលបានកញ្ចប់ជំនួយចំនួន ១.២២ ពាន់លានដុល្លារផងដែរ។

 
អ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយបារាំងដែលនឹងផ្តល់ជំនួយយោធាចំនួន ៣.២៣ ពាន់លានដុល្លារ

 ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចុះហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេលវែងថ្មីមួយជាមួយប្រទេសបារាំង បន្ទាប់ពីប៉ុន្មានម៉ោងនៃការទទួលបានកិច្ចព្រមព្រៀង និងជំនួយស្រដៀងគ្នាពីប្រទេសអាល្លឺម៉ង់ដែរ។

សារព័ត៌មាន Elysee បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ប្រទេសបារាំង និងអ៊ុយក្រែនបានចុះហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលកំពុងស្វែងរកការជួយដល់ទីក្រុង Kyiv ក្នុងសង្រ្គាមរបស់ខ្លួនដើម្បីប្រឆាំងតទល់នឹងប្រទេសរុស្ស៊ីវិញ។ លោកប្រធានាធិបតី Zelenskyy និងលោកប្រធានាធិបតីបារាំង Emmanuel Macron បានចុះហត្ថលេខីកិច្ចព្រមព្រៀងរួមមាន៖ ការសន្យាពីទីក្រុងប៉ារីសក្នុងការចែកចាយអាវុធបន្ថែមទៀត បណ្តុះបណ្តាលទាហាននៅអ៊ុយក្រែន និងបញ្ជូនជំនួយយោធាដល់ទៅបីពាន់លានអឺរ៉ូ (៣.២៣ ពាន់លានដុល្លារ)


លោក Macron និង Zelenskyy បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិសុខនេះ គ្រោងនឹងដំណើរការរយៈពេល ១០ ឆ្នាំមិនត្រឹមតែពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយត្រួសត្រាយផ្លូវឆ្ពោះទៅរកសមាហរណកម្មអនាគតរបស់អ៊ុយក្រែនទៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូផងដែរ។ ក្រោយពីជំនួបហត្ថលេខី លោក Zelenskyy បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ភ្លាមៗមុន ពេលជួបលោក Macron ថា កិច្ចសហប្រតិបត្តិការរបស់យើងផ្តល់លទ្ធផលដល់ការការពារជីវិតនៅអ៊ុយក្រែន និងអឺរ៉ុបទាំងមូល



ប្រភព៖  Al Jazeera Englis