ដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវការជួសជុលសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានភាពរឹងមាំឡើងវិញ
ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។
 
                        
មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ព័ន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់ គឺមានបញ្ហា មិនអាចឱ្យជួសជុលដំបូលទាំងអស់បានទេ ហើយក៏ អាចធ្វើឱ្យប៉ះពាល់ដល់ជ្រុងឬជញ្ជាំងដទៃទៀតដែលនៅជុំវិញដែរ។
លោក ឃាម មុនី ឱ្យដឹងទៀតថា ដោយសារតែអាយុកាលនៃសំណង់ បានធ្វើឱ្យថ្មមួយចំនួននៅជ្រុងឦសានពុកផុយ និងមានការខូចខាតនូវរចនាសម្ព័ន្ធរបស់ដំបូល ដោយដុំថ្មខ្លះក្រៀកចេញពីគ្នា និងមានប្រហោង។ ក្នុងលក្ខណៈដូចនេះ គឺរើថ្មដំបូលដូរថ្មថ្មី១ដុំ និងប៉ះថ្មបែកមួយចំនួន រួចរៀបបញ្ចូលពង្រឹងជ្រុងឦសានឡើងវិញ ទើបអាចបើកឱ្យភ្ញៀវឆ្លងកាត់បាន។
សូមជម្រាបថា ខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត គឺជាច្រកដ៏សំខាន់មួយដែលភ្ញៀវទេសចរតែងតែមកទស្សនាជារៀងរាល់ថ្ងៃ ហើយវាក៏តំណាងឱ្យច្រកទាំង៤របស់ប្រាសាទអង្គរវត្តដែរ៕



ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:




 
                                
                            























 
         
        ![[វីដេអូ] #Ep. 33 ប្រធានបទ៖ ការមើលមុខមនុស្សទាក់ទងនឹងអាយុ ( ភាគទី ១ )](https://cngtvcambodia.com/uploads/images/2023/May/image_380x226_6450dc2038741.jpg) 
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								 
								 
								![[Covid-19] កម្ពុជា! មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ខណ:មានអ្នកជាសះស្បើយ ០១នាក់](https://cngtvcambodia.com/uploads/images/2020/Nov/image_380x226_5fbc75b8c5150.jpg) 
								 
								 
								 
								![[មានវីដេអូខាងក្រោម]        ពេជ្រ សូលីកាចាប់ដៃគូជាមួយ Nico ក្នុងបទចំរៀងថ្មីពិតជាពិរោះមែន](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fd7666d816be.jpg) 
								






