ឯកឧត្តម កែវ រតនៈ បញ្ជាក់ថានៅថ្ងៃនេះ នាវាដឹកប្រេងឥន្ធនៈ និងឧស្ម័ន LPG បានមកដល់កម្ពុជាហើយ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានសរសេរនៅលើបណ្តាញសង្គមការងារផ្លូវការ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ០២៦នេះថា កាលចុងសប្តាហ៍នេះ ឯកឧត្តម បានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនឹងមកដល់ផ្ទាល់នាវា LPG ទំហំ ៣,៤០០តោន បានមកដល់ហើយ ដើម្បីជួយទ្រទ្រង់ការផ្គត់ផ្គង់។
ឯកឧត្តមសរសេរទៀតថា ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និងប្រេងសាំងពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះបញ្ចាំងពីការសម្របសម្រួលបន្តជាមួយអ្នកផ្គត់ផ្គង់ក្នុង និងក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងតំបន់ ខណៈពេលដែលការផ្គត់ផ្គង់កំពុងតឹងណែននៅទូទាំងតំបន់ យើងកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាលំនឹង។
ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តបងប្អូនទាំងអស់គ្នា ប្រើផលិតផល LPG និងប្រេងឥន្ធនៈ អោយបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយសំរួលបន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីកុំឲ្យផលប៉ះពាល់ពេញលេញនៃការចំណាយខ្ពស់ជាងនេះ មិនត្រូវបានបញ្ជូនដល់អ្នកប្រើប្រាស់៕



ប្រភព៖ ក្រសួងព័ត៌មាន






































