គណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ

នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យប្រគល់-ទទួល អនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ផងដែរ។

 
គណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងសិរីសោភ័ណ

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ បានបញ្ចប់ជាស្ថាពរ ១០០% ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សាងសង់លើផ្ទៃដី១១ហិកតា នឹងគ្រោងដាក់ឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០។

គម្រោងនេះមានវិសាលភាពសម្រាប់ប្រជាជនប្រមាណជាង ១២៨ ២០៨ នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពង្សសត្វ ក្រុងសិរីសោភ័ណ៕


ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT