ចិនដោះលែងទាហ៊ានឥណ្ឌា១០នាក់បន្ទាប់ពីជម្លោះព្រំដែន
ទីក្រុងញូដាលី៖ ចិនបានដោះលែងទាហ៊ានឥណ្ឌា១០នាក់ដែលបានប៉ះទង្គិចគ្នានៅព្រំដែនភ្នំហិម៉ាឡៃដែលបណ្តាលឲ្យទាហ៊ានឥណ្ឌាស្លាប់យ៉ាងតិច២០នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ការដោះលែងនេះធ្វើឡើងបន្ទាប់កិច្ចពិភាក្សារវាងចិន និងឥណ្ឌាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃច័ន្ទ ដែលក្នុងនោះមានកងទ័ពជាច្រើនរបស់ភាគីទាំងពីរ បានប្រយុទ្ធគ្នាដោយប្រើដំបងដែកគោល និងគប់ដុំថ្មដាក់គ្នាទៅវិញទៅមក។
បន្ថែមពីនេះទៅទៀត កងទ័ពឥណ្ឌា១៨នាក់ កំពុងតែស្ថិតនៅក្រោមការព្យាបាលដោយសាររបួសធ្ងន់ធ្ងរ រីឯចិនក៏ទទួលរងរបួសផងដែរ ប៉ុន្តែមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ។
សូមបញ្ចាក់ផងដែរថា ចិន និងឥណ្ឌាបានធ្វើកិច្ចចរចានយោបាយ និងយោធាជាបន្តបន្ទាប់ដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះ ប៉ុន្តែភាគីទាំងពីរបានព្រមានគ្នាទៅវិញទៅមកក្នុងសេចក្តីថ្លែងការណ៏
សាធារណៈ៕
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ