[វីដេអូ] Ep.14 ប្រធានបទ ៖ បញ្ហាស្រេ្តស និងវិបត្តិគ្មានកូន

វិបត្តិគ្មានកូន គឺជាវិបត្តិដែលដៃគូស្វាមី និងភរិយាបានរួមដំណេកជាមួយគ្នា ២ ដង ក្នុងមួយសប្តាហ៍នៃរយៈពេល ១ឆ្នាំឡើងទៅ ក៏នៅតែគ្មានកូន។ ចំណែកឯ បញ្ហាស្រេ្តស គឺជាកត្តាផ្លូវចិត្តមួយដែលបំពានបំពារខ្លួនយើងឱ្យបញ្ចេញនូវអរម៉ូនមួយចំនួនដែលនាំឱ្យសរីរាង្គមានដំណើរការខុសប្រក្រតី ហើយក៏ជាហេតុដែលនាំឱ្យពិបាកមានបុត្រផងដែរ។

 
[វីដេអូ] Ep.14 ប្រធានបទ ៖ បញ្ហាស្រេ្តស និងវិបត្តិគ្មានកូន

កត្តាដែលនាំឱ្យមានវិបត្តិអត់កូន មានមូលហេតុពីរយ៉ាងគឺ៖

១. បុរស៖ ទឹកកាមបញ្ចេញមិនបានគ្រប់គ្រាន់ ឬមេជីវិតដែលមានបាក់កន្ទុយ ខូចក្បាល ឬដងខ្លួន។ មានបញ្ហាសេនេទិក(Genetic) ឬ DNA ជាពិសេសនោះ គឺបំពង់បញ្ចេញទឹកកាម មានទំហំមួយដែលមិនអាចបញ្ចេញបានល្អ ឬច្រើនឡើយ ជួនកាលមិនអាចរួមភេទតែម្តង។ល។

២. ស្រ្តី៖ បញ្ហាដែលអត់កូន គឺដោយសារតែភាគីខាងស្រីមិនអាចបញ្ចេញមេជីវិតញី ដែលមានជំងឺ Polycystic Ovary Syndrome ឬមានវដ្តរដូវមួយដែលមិនអាចបញ្ចេញមេជីវិតញីបាន។ ក្នុងករណីមួយចំនួនទៀត គឺដោយសារតែ ដៃស្បូនរបស់គាត់មានការស្ទះ ឬធ្លាប់វះកាត់យកដៃស្បូនចេញ។ ប្រសិនបើកាត់ដៃស្បូនចេញ មេជីវិតញី និងឈ្មោល មិនអាចជួបគ្នាបង្កកំណើតបានឡើយ។ ជាពិសេសនោះ ប្រសិនស្បូនមានដុំពក ឬដុំគីស នោះនឹងមិនអាចឱ្យស៊ុតអាចតោងជាប់លូតលាស់បានទេ។ ស្រ្តីដែលជាអ្នកជំងឺទឹកនោមផ្អែម ឬជំងឺឆ្លង ក៏មិនអាចមានកូនបានដែរ។ល។

ជាធម្មតា នៅពេលស្រ្តីមានអាយុកាន់តែច្រើន នឹងធ្វើឱ្យគុណភាព និងចំនួននៃមេជីវិតញីថយចុះ។ ផ្ទុយមកវិញ ដើម្បីការពារបាន ដើម្បីកុំឱ្យកើតមានវិបត្តិគ្មានកូន ស្រ្តីគួរតែថែរក្សាទម្ងន់ ការពារជំងឺឆ្លង។ ផ្សារភ្ជាប់គ្នាជាមួយនេះ ការពារការកើតស្រ្តេស កុំឱ្យមានការថប់បារម្ភ ឬអាចបង្កទៅជាបញ្ហា Depression ក៏មានសារៈសំខាន់ផងដែរ។

វិធីដែលអាចកាត់បន្ថយហានិភ័យនៃការអត់កូន និងបញ្ហាស្រ្តេសបាន មានដូចជា៖

១. ត្រួតពិនិត្យសុខភាពឱ្យបានទៀតទាត់(ជំងឺឆ្លង ប្រដាប់ភេទ ការវះកាត់ វិធីបង្ការ ការការពារ)

២. កុំពិសាស្រា ជក់បារី ឬសេពគ្រឿងញៀនផ្សេងៗ

៣. ចៀសវាងតាមដានរឿងអាក្រក់ ព្រោះធ្វើឲ្យប៉ះទង្គិចផ្លូវចិត្ត

៤. បង្កើនភាពស្និទ្ធស្នាលជាមួយនឹងដៃគូ។ល។



សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖