[វីដេអូ] Ep.39 ប្រធានបទ៖ការសង្កៀតធ្មេញ
១ តើអ្វីជាការសង្កៀតធ្មេញ?
ការសង្កៀតធ្មេញគឺជាការខាំធ្មេញលើក្រោមហើយសង្កៀតឆ្វេងស្ដាំ មានន័យថាធ្មេញទល់គ្នាជាបញ្ហាដែលអាចបណ្តាលឲ្យកើតមានជាការសឹកធ្មេញ រោចសាច់ដុំ ការសឹកឈឺនៅសន្លាក់គុម្ពថ្កាមផងដែរ។
២ តើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានការសង្កៀតធ្មេញកើតឡើង?
ចំពោះមូលហេតុដែលបណ្តាលឲ្យមានការសង្កៀតធ្មេញមានដូចជា៖
- ទាក់ទងនឹងកំណាប់ធ្មេញដែលដុះមិនត្រង់ជួរ
- ទាក់ទងទម្លាប់ការខាំប៊ិច
- ទម្លាប់ខាំក្រចក
- ទម្លាប់ខាំបបូរមាត់
- និងខាំធ្មេញសង្កៀតលើគ្នាទៅវិញទៅមក
- ការបរិភោគចំណីអាហារ ឬភេសជ្ជៈដែលមានផ្ទុកនៅជាតិកាហ្វេអ៊ិន
- ភេសជ្ជៈមានជាតិអាកុល
- ការជក់បារី
- ការពិសារតែដែលមានជាតិចត់ខ្លាំងក៏អាចជាបញ្ហាផងដែរ។
៣ តើអាចដឹងថាពីបញ្ហាការសង្កៀតធ្មេញតាមរបៀបណាដែរ?
ការតាមដានដែលអាចដឹងគឺមានពីបញ្ហាសង្កៀតធ្មេញរួមមាន៖
- មើលទៅលើផ្ទៃធ្មេញ អាចមានជាការសឹកស្រគៀល អាចមានការស្រគៀលនៅពេលដែលសឹកស្រទាប់ទី១របស់ធ្មេញ
- អាចមានចេញស្រទាប់លឿងដែលជាស្រទាប់ទី២
- ការដឹងដោយការរោចសាច់ដុំនៃការទំពារឈឺសន្លាក់ថ្កាមជាដើម។
សូមទស្សនាវីដេអូខាងក្រោម៖