[វីដេអូ] Ep.36​​ ប្រធានបទ៖ជំងឺរលាកអញ្ចាញធ្មេញ

 
[វីដេអូ] Ep.36​​ ប្រធានបទ៖ជំងឺរលាកអញ្ចាញធ្មេញ

១. តើអ្វីទៅជាជំងឺរលាកអញ្ចាញធ្មេញ?
ជំងឺរលាកអញ្ចាញជាជំងឺដែលបណ្តាលមកពីមេរោគជាច្រើនដែលបង្កឲ្យមានជាការរលាកជាលិកាជុំវិញមាត់ធ្មេញដែលអាចវិវឌ្ឍន៍ទៅជាការបាត់បង់ជាលិការួមទាំងឆ្អឹងដែលវាទ្រទ្រង់ធ្មេញផងដែរ។
២. តើកត្តាអ្វីខ្លះដែលបង្កឲ្យមានជំងឺរលាកអញ្ចាញធ្មេញ?
កត្តាដែលបង្កឲ្យមានជាជំងឺរលាកអញ្ចាញធ្មេញត្រូវបានបែងចែកជាពីរគឺ៖ 
-  កត្តានៅនិងកន្លែង : មានដូចជាកំទិចចំណីអាហារដែលជាប់នៅអញ្ចាញធ្មេញ ការប៉ះទង្គិចដែលអាចមកពីបរិភោគអាហារដែលរឹងៗ ដុសធ្មេញជាមួយច្រាសមានសរសៃរឹង ប្រើប្រាស់ឈើចាក់ធ្មេញខុសពីបច្ចេកទេស និងមានមេរោគជាច្រើនទៀត។
-  កត្តាទូទៅ : ការពេញវ័យរបស់មនុស្សម្នាក់ៗ នៅពេលដែលពេញវ័យគឺតែងតែមានការប្រែប្រួលអ័រម៉ូន ដែលអ័រម៉ូននៅក្នុងប្រព័ន្ធអង់ដូគ្រីន។ និងស្រ្តីមានផ្ទៃពោះ ជាទូទៅនៅពេលដែលគាត់ពពោះគឺប្រែប្រួលអ័រម៉ូនជាច្រើន អ្នកជំងឺទឹកនោមផ្អែមអ្នកជំងឺគាត់មានលំហឈាមថយចុះដូច្នេះធ្វើឲ្យមានចុះខ្សោយនៅអញ្ចាញធ្មេញនិងឆ្អឹងរបស់គាត់ផងដែរ បន្ទាប់ពីនេះអ្នកដែលប្រើប្រាស់ថ្នាំលើសឈាមថ្នាំពង្រាវឈាមជាដើម។


៣. តើអ្នកជំងឺប្រភេទណាខ្លះដែលងាយប្រឈមជំងឺរលាកអញ្ចាញធ្មេញ?
ចំពោះអ្នកជំងឺដែលងាយប្រឈមនឹងជំងឺរលាកអញ្ចាញធ្មេញមានដូចជា៖
-  ការធ្វើការសម្អាតធ្មេញមិនបានល្អ
-  មិនធ្លាប់ទៅពិនិត្យមាត់ធ្មេញនៅមន្ទីរពេទ្យ
-  មានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម 
-  ស្ត្រីមានផ្ទៃពោះក៏រាប់បញ្ចូលជាអ្នកដែលងាយប្រឈមខ្លាំងផងដែរ
-  អ្នកដែលចូលចិត្តញុំាផ្អែម
៤. តើសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាមានជំងឺរលាកអញ្ចាញធ្មេញ?
ចំពោះសញ្ញាដែលអាចបញ្ជាក់ថាមានជំងឺរលាកអញ្ចាញធ្មេញមានដូចជា៖
-  មានហូរឈាមនៅពេលដែលដុសធ្មេញ
-  ស្រកអញ្ចាញធ្មេញ
-  មានក្លិនមាត់មិនល្អ
-  មានការឈឺចាប់នៅពេលទំពារចំណីអាហារជាដើម។
៥. តើគួរធ្វើយ៉ាងណាដើម្បីការពារកុំឲ្យកើតនៅជំងឺរលាកអញ្ចាញធ្មេញ?
ដើម្បីការពារជំងឺរលាកអញ្ចាញធ្មេញ គឺត្រូវសម្អាតធ្មេញក្នុងមួយថ្ងៃឲ្យបាន២ ដង ដើម្បីឲ្យកំទិចដែលជាប់នៅធ្មេញ ត្រូវប្រើអំបោះទាក់ចន្លោះធ្មេញ និងទៅពិនិត្យមាត់ធ្មេញយ៉ាងតិចឲ្យបាន២ដងក្នុងមួយឆ្នាំ៕

សូមទស្សនាវីអូខាងក្រោម៖