[វីដេអូ] Ep.192 ប្រធានបទ៖ កត្តាប្រឈមនៃជំងឺលើសឈាម

ផលវិបាកនៃជំងឺលើសឈាម ប្រសិនបើប៉ះពាល់ក្បាលអាចធ្វើឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬក៏អាច Stork ជំងឺដាច់សរសៃឈាមបេះដូង ខូចតម្រងនោម ងងឹតភ្នែក ជំងឺទឹកនោមផ្អែម ដែលធ្វើឲ្យមានសភាពវៀចមុខ វៀចមាត់ ដួលសន្លប់ ឬនិយាយមិនចេញ ។

 
[វីដេអូ] Ep.192 ប្រធានបទ៖ កត្តាប្រឈមនៃជំងឺលើសឈាម

ជំងឺលើសឈាមត្រូវបានបែងចែកតាមលក្ខខណ្ឌ

  • លក្ខខណ្ឌទី១ កើតលើអ្នកអាយុ 18-64 ឆ្នាំ សម្ពាធឈាមដែលល្អគឹគេយកសម្ពាធឈាមខាងលើតូចជាង 130/80
  •  លក្ខខណ្ឌទី២ កើតលើអ្នកអាយុ 65-75 ឆ្នាំ សម្ពាធឈាមដែលល្អគឹគេយកសម្ពាធឈាមខាងលើតូចជាង 140/90
  • លក្ខខណ្ឌទី៣ កើតលើអ្នកអាយុចាប់ពី ៨៥ឆ្នាំឡើងទៅ សម្ពាធឈាមដែលល្អគឹគេយកសម្ពាធឈាមចន្លោះខាងលើតូចជាង 140-150/80

ជំងឺលើសឈាម មិនត្រឹមតែកើតលើមនុស្សពេញវ័យប៉ុណ្ណោះទេសូម្បីតែកុមារក៏អាចប្រឈមនឹងកើតជំងឺនេះផងដែរ។ ជាក់សែ្តងជំងឺលើសឈាមកើតលើកុមារបណា្តលមកពីកត្តាបែបបទនៃការរស់នៅមួយចំនួនដូចជាការលើសទម្ងន់ ញុំាហារខ្លាញ់ ឬអាហារផ្អែម និងកង្វះការធើ្វលំហាត់ប្រាណ។

កត្តាផ្សេងៗទៀតនៃជំងឺលើសឈាមក៏អាចបណ្តាលមកពី

  • មានប្រវតិ្តគ្រួសារកើតជំងឺលើសឈាម
  • មានជំងឺនោមផែ្អមប្រភេទ២ឬកម្រិតជាតិស្ករក្នុងឈាមអតុល្យភាព
  • កម្រិតកូលេសេ្តរ៉ូលខ្ពស់នៅក្នុងរាងកាយ
  • ញុំាប្រៃខ្លាំង
  • មានជំងឺតម្រងនោមរុំារ៉ៃ
  • បញ្ហាបេះដូង
  • បញ្ហាក្រពេញទីរ៉ុអ៊ុត
  • ប្រើប្រាស់ថាំ្នជាក់លាក់មួយចំនួន

ការព្យាបាល

វិធីសាស្រ្តដើម្បីព្យាបាលជំងឺលើសឈាម គ្រូពេទ្យតែងតែស្វែងរកជំងឺផ្សេងៗទៀតដែលពាក់ព័ន្ធបន្ថែមមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម ជំងឺ Stork ជំងឺបេះដូង ជំងឺខ្សោយតម្រងនោម។

វិធីសាស្រ្តក្នុងការបង្ការ

ចំពោះអ្នកជំងឺលើសឈាមគួរទទួលអនុវត្តមានដូចជា ទទួលទានទឹកឲ្យបានច្រើនយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ ញុំាបន្លែផ្លែឈើ គ្រាប់ធញ្ញជាតិ ប្រេងអូលីវ ធ្វើលំហាត់ តាមដាននិងវាស់សម្ពាធឈាមជាប្រចាំ បញ្ឈប់ការជក់បារី កាត់បន្ថយការទទួលទានស្រា និងរក្សាទម្ងន់។

សូមប្រុងប្រយ័ត្នចំពោះថ្នាំលេបសម្រាប់អ្នកជំងឺលើសឈាម អ្នកមិនគួរទិញថ្នាំតាមគ្នា ឬលេបថ្នាំដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ។ បន្ថែមពីនេះអ្នកគួរតាមដាននឹងត្រួតពិនិត្យសុខភាពជាប្រចាំ កុំចាំទាល់តែឈឺចាំមកព្យាបាលនិងជួបពេទ្យ៕