[វីដេអូ] Ep.191 ប្រធានបទ៖ វិបត្តិដំណេកនឹងផ្លូវចិត្ត
ការគេងគឺជាការសម្រាករបស់ខួរក្បាល។ ការគេងជួយឲ្យខួរក្បាលមានថាមពល គិតរឿងវិជ្ជមាន។ជាទូទៅអ្នកដែលគេងមិនលក់តែងតែអស់កម្លាំងល្ហិតល្ហៃ និងពិបាកក្នុងផ្ចង់អារម្មណ៍។
កត្តាប្រឈមដែលបង្កឲ្យមានវិបត្តិដំណេកមានដូចជា
- អ័រម៉ូន ស្រ្តីអឺស្រ្តូសែនប្រូសេសេ្តរ៉ូន
- បុរសមានបញ្ហាអ័រម៉ូនតេស្កូសេរ៉ូន
- បញ្ហាអ័រម៉ូននៅលើក្រពេញនោម
- សារធាតុលោហ: សំណ បារត
- ជំងឺផ្លូវចិត្ត
- ចំណីអាហារញុំាច្រើននៅពេលយប់
រោគសញ្ញា
- ស្ត្រេស
- វិបត្តិផ្លូវចិត្ត
- គិតច្រើន
- ឧស្សាហ៍សុបន្តិនៅពេលយប់
ការព្យាបាល
- ការប្រឹក្សាជំងឺផ្លូវចិត្ត
- ការហាត់ប្រាណ
- ការសមាធិ
- YOGA
- គ្រប់គ្រងការញុំា
- កំណត់ពេលវេលាចូលគេង
គួររម្លឹកថា ដំណេកមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះសូមគ្រប់គ្រងព័ត៌មានដែលគួររក្សាទុកនៅក្នុងខួរក្បាលឲ្យបានត្រឹមត្រូវ ជៀសវាងការប្រើប្រាស់ថ្នាំងងុយគេង កុំព្យាយាមយករឿងណាដែលអត់ប្រយោជន៍យកមកគិត និងតាមដានរឿងដែលឥតប្រយោជន៍៕