នាយករដ្ឋមន្ត្រីជប៉ុនគ្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ឈីនហ្ស៊ូ អាបេ (Shinzo Abe) មានគម្រោងលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាពរបស់លោក។

 
នាយករដ្ឋមន្ត្រីជប៉ុនគ្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

ឈីនហ្ស៊ូ អាបេ បានប្រយុទ្ធប្រឆាំងនឹងបញ្ហាពោះវៀន ដែលធ្វើទុក្ខដល់រាងកាយរបស់លោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រីឯសារព័ត៌មានជប៉ុន និងសារព័ត៌មានពិភពលោកនានា ក៏បានចុះផ្សាយពីស្ថានភាពនៃបញ្ហាសុខភាពរបស់លោកផងដែរ ខណៈថ្មីៗលោកបានចូលមន្ទីរពេទ្យ២ដងក្នុងមួយសប្តាហ៍។

សូមជម្រាបផងដែរថា សម្រាប់ពេលនេះ រដ្ឋាភិបាលជប៉ុនមិនទាន់ប្រកាសជាផ្លូវការថា ការលាលែងពី តំណែងរបស់លោកនឹងធ្វើឡើងនៅពេលណាមួយជាក់លាក់នៅឡើយទេ៕

ប្រភព​៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ