ស្អែកនេះ! ក្រសួងទេសចរណ៍រៀបចំពិព័រណ៌ជំនាញវិជ្ជាជីវៈទេសចរណ៍ចាប់ពីថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ នឹងរៀបចំពិព័រណ៌ជំនាញវិជ្ជាជីវៈទេសចរណ៍នាឱកាសពិរណ៌អន្តរជាតិ TRAVEX ដែលប្រព្រឹត្តិទៅក្នុងឱកាសវេទិការទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៨-២១ ខែមករា ឆ្នាំ២០២២។
ពិព័រណ៌ជំនាញវិជ្ជាជីវៈទេសចរណ៍ (Tourism Skills Show) ផ្តោតលើជំនាញផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) គេហកិច្ច (Housekeeping) និងជំនាញស្រាក្រឡុក (Cocktail and Mocktail) ដែលអ្នកចូលរួមអាចសិក្សារៀនសូត្របន្ថែមទទួលបានឱកាសហ្វឹកហាត់ជំនាញផ្ទាល់និងចូលរួមការប្រកួតជំនាញខ្នាតតូចក្នុងកម្មវិធីខាងលើផងដែរ។
គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជំរុញការផ្សព្វផ្សាយនិងលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍កម្ពុជា ជាពិសេសឆ្លើយតបទៅនឹងពាក្យស្លោករបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលតែងតែលើកឡើងថា "ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills is Your Life!"៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍