[វីដេអូ] Ep.186 ប្រធានបទ៖ជំងឺពងទឹក
ជំងឺពងទឹក គឺជាជំងឺកាមរោគម្យ៉ាងដែលមានឈ្មោះថា Herpes simplex virus។
តើជំងឺពងទឹកឆ្លងតាមរយ:អ្វី?
ជំងឺពងទឹកឆ្លងតាមរយ:ការរួមភេទ ដោយមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ ជាមួយអ្នកមានផ្ទុកជំងឺនេះ។មិនមានការព្យាបាលឪ្យជាសះស្បើយសម្រាប់ជំងឺពងទឹក ឬពងបែកនោះទេ ។
តើជំងឺពងទឹកមាននៅទីតាំងណាខ្លះ?
ជំងឺពងទឹកកើតឡើងនៅលើបបូរមាត់ ឬនៅលើប្រដាប់បន្តពូជ។
កត្តាប្រឈម
ចំពោះក្រុមមនុស្សដែលប្រឈមនឹងការកើតជំងឺពងទឹកគឺជាប្រភេទមនុស្សដែលមានដៃគូរួមភេទច្រើននាក់ ហើយមិនបានប្រើប្រាស់ស្រោមអនាម័យមិនបានត្រឹមត្រូវ។
ជំងឺពងទឹក ឬពងបែកធើ្វឪ្យមានពងបែកដ៏ឈឺចាប់នៅលើប្រដាប់ភេទឬរន្ធគូថដែលវាកើតបាត់ៗ។ ករណីដែលមិនបានព្យាបាលជំងឺនេះ នឹងបង្កឲ្យមានការរីករាលដាលឲ្យកាន់ធំៗទៅ និងប្រឈមខ្ពស់នៅការកើតជំងឺកាមរោគផ្សេងៗផងដែរ។
រោគសញ្ញា
ចេញជាពងបែកកញ្ចុំៗ ពេលខ្លះឡើងកម្តៅ ហើយក៏អាចឡើងកូនកណ្តុរដែរ។ នៅពេលដែលវាបែកទៅអាចទៅជាអាប់សែដែលងាយក្នុងការឆ្លងរោគ។
វិធីសាស្រ្តបង្ការ
សូមប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ ប្រសិនបើដឹងថាខ្លួនមានជំងឺពងបែកគួរនាំដៃគូមកព្យាបាលជំងឺនេះ។
សូមជម្រាបថា ជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាពិសេសឆ្លងទៅកាន់ក្មេងប្រសិនបើមានអ្នកជំងឺទៅប៉ះ ឬថើប។បន្ថែមពីនេះ ក្នុងការករណីស្រឡាញ់ភេទដូចគ្នា ប្រឈមនឹងការកើតជំងឺពងបែកខ្ពស់ជាងអ្នកស្រឡាញ់ភេទផ្ទុយគ្នា។
សារដ៏មានសារប្រយោជន៍
សូមធ្វើការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដោយនាំដៃគូមកជាមួយដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវមានប្រសិទ្ធភាព៕
សូមទស្សនាវីដេអូខាងក្រោម៖