[វីដេអូ] Ep.152 ប្រធានបទ៖ បញ្ហាស្បែកអំឡុងពេលមានផ្ទៃពោះ

ក្នុងអំឡុងពេលមានផ្ទៃពោះជាទូទៅស្ត្រីមានបញ្ហាផ្សេងៗគ្នា ប៉ុន្តែសម្បូរជាងគេនោះបញ្ហាទាក់ទងជាមួយនឹងស្បែក ដែលធ្វើឲ្យស្បែកចាប់ផ្តើមខ្មៅជាងមុន ស្បែកមានសង្វារ មុន ឬជាំជាដើម។

 
[វីដេអូ] Ep.152 ប្រធានបទ៖ បញ្ហាស្បែកអំឡុងពេលមានផ្ទៃពោះ

ចំពោះស្រ្តីមានផ្ទៃពោះមួយចំនួន មុនពេលមានទម្ងន់គឺមានជំងឺសើរស្បែករួចទៅហើយ (eczema និង psoriasis ) អាចធ្វើឲ្យអំឡុងពេលមានផ្ទៃពោះមានជំងឺសើរស្បែកកម្រិតស្រាល ឬអាចធ្ងន់ធ្ងរជាងមុន។

កត្តាដែលធ្វើឲ្យស្បែកស្ត្រីមានការប្រែប្រួលគឺដោយសារបម្រែបម្រួលអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ។

វិធីសាស្ត្រក្នុងការថែទាំក្នុងអំឡុងពេលមានផ្ទៃពោះគឺជារឿងសំខាន់មែនទែន សូមអនុវត្តន៍ចំពោះស្ត្រីកំពុងមានផ្ទៃ

ពោះមានដូចជា៖

  1. ញុំាទឹកឲ្យបានគ្រប់គ្រាន់
  2. សម្រាកឲ្យបានគ្រប់គ្រាន់
  3. ប្រើប្រាស់ឡេសំណើម (COCONUT OIL) ​ដើម្បីលាបនៅលើបរិវេណក្បាលពោះ ឬស្បែក។

សូមជម្រាបថា ចំពោះស្ត្រីមានជំងឺសើរស្បែកគួរព្យាបាលឲ្យបានលឿនបំផុត ជៀសវាងមានហានិភ័យកើតឡើងចំពោះម្តាយនិងទារក។

របបអាហារដែលល្អសម្រាប់ស្បែកស្ត្រីមានផ្ទៃពោះគួរញ៉ាំមានដូចជា៖

  1. សារជាតិប្រូតេអ៊ីន
  2. សារជាតិកាល់ស្យូម
  3. វីតាមីន A
  4. ទឹកដោះគោ
  5. ដំឡូងជ្វា
  6. ការ៉ុត
  7. អាហារឆ្អិន 100%

ចំពោះស្រ្តីមានផ្ទៃពោះ គួរប្រើប្រាស់ផលិតផលជួយរក្សាស្បែកស្ត្រីមានផ្ទៃពោះដូចជា ប្រទាលកន្ទុយក្រពើ ឬប្រេងដូងជៀសវាងការកើតសង្វារ។

សូមលាងសម្អាតមុខ ១ថ្ងៃ ២ដង ជាមួយទឹកក្តៅឧណ្ហៗ ប្រើឡេមានសំណើមស្បែកមុខ (HA, acid, vitamin E, vitamin C) នេះជាគ្រឿងផ្សំដែលប្រើប្រាស់បានមិនប៉ះពាល់ឡើយ។

ជាចុងក្រោយ ស្ត្រីគ្រប់រូបគួរថែរក្សាសុខភាពជាចំបង មិនថាសុខភាពម្តាយឬទារកនោះទេ នៅពេលដែលប្រើប្រាស់ថ្នាំ ឬផលិតផលអ្វីមួយគួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបាននូវសុខភាពល្អ និងភាពស្រស់ស្អាតបែបធម្មជាតិ ដែលមិនបង្កផលប៉ះពាល់ទៅដល់ទារក។ ជាពិសេសគួរជៀសវាងការប្រើប្រាស់ផលិតផលមួយចំនួនដែលប្រើប្រាស់តាមគ្នា ឬគ្មានប្រភពច្បាស់លាស់៕

សូមទស្សនាវីដេអូ ៖