ព្រះករុណា ព្រះមហាក្សត្រ យាងចូលរួមពិធីលៀងសាយភោជន រៀបចំដោយលោកជំទាវប្រធានាធិបតីឥណ្ឌា

ញូវដេលី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

 
ព្រះករុណា ព្រះមហាក្សត្រ យាងចូលរួមពិធីលៀងសាយភោជន រៀបចំដោយលោកជំទាវប្រធានាធិបតីឥណ្ឌា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ យាងចូលរួមពិធីលៀងសាយភោជន ដែលរៀបចំដោយលោកជំទាវ ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី។


ប្រភព៖ ក្រសួងព័ត៌មាន