ទីបំផុតអ្នកជំនួញជនជាតិចិនលោក ចេន ហ្ស៊ី និងបក្ខពួកចំនួន ២នាក់ទៀតត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិនរួចរាល់ហើយ
យោងតាមផេកហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មានករណីចាប់ជនជាតិចិនចំនួន ៣នាក់ ដែលមានឈ្មោះ Chen Zhi និងជនជាតិចិន ២នាក់ទៀត ឈ្មោះ Xu Ji Liang និង Shao Ji Hui ត្រូវបានចាប់បញ្ចូនទៅកាន់ប្រទេសចិនរួចរាល់ហើយ។
សូមបញ្ជាក់ថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០២៥។ គួររម្លឹកថាលោក ចេនហ្ស៊ី គឺជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូប ដែលបានបោះទុនវិនិយោគលើគម្រោងជាច្រើននៅកម្ពុជា រួមមានក្នុងវិស័យអចលនទ្រព្យ និងវិស័យធនាគារ ជាដើម៕



ប្រភព៖ ក្រសួងមហាផ្ទៃ






































