អបអរសារទរ លោក ខាត់ វ៉ៃហាំង ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈមហោស្រពភាពយន្តកម្ពុជា-អាស៊ាន ប្រចាំឆ្នាំ២០២១
ប្រិយមិត្តប្រាកដជាស្គាល់ហើយនៅតារាសម្ដែងប្រុស លោក ខាត វ៉ៃហាំង ត្រូវបានគណៈកម្មាធិការរៀបចំមហាស្រពភាពយន្តកម្ពុជា-អាស៊ានជ្រើសរើសជាទូតសុច្ឆន្ទៈនៃមហោស្របភាពយន្ត ដែលគ្រោងរៀបចំនៅកម្ពុជាតាមប្រព័ន្ធអនឡាញ ដោយសារការព្រួយបារម្ភនៃជំងឺឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
បើយោងតាមការប្រកាសរបស់លោក ខាត់ វៃហាំង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោកបានបង្ហោះថា ៖"សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការរៀបចំ មហោស្រពភាពយន្ត កម្ពុជា-អាស៊ាន ( organizing Committee of Cambodia Asian Film Festival) ដែលបានសម្រេចព្រមទាំងផ្ដល់កិត្តិយសខ្ញុំជា ទូតសុច្ឆន្ទៈ ( Ambassador ) នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ាន ( Cambodia Asian film Festival ) ប្រចាំឆ្នាំ២០២១។
លោកបានបញ្ជាក់បន្ថែមទៀតថា " នេះជាកិតិ្តយសដ៏គួរឲ្យមោទនភាព ក៏ដូចជាសមិទ្ធផលដ៏ប្រពៃក្នុងចំណោមសម្ធិផលនានាដែលខ្ញុំទួលបានពីកិច្ចខិតខំប្រឹងប្រែងក្នុងឋានៈជាតារាសម្ដែងឬសិល្បៈករមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា"។
យ៉ាងណាលោកថា ពិតជាគួរអោយសោកស្តាយដែលព្រឹត្តិការណ៍នៃ មហោស្រពភាពយន្តកម្ពុជា-អាស៊ាន (Cambodia Asian Film Festival) ប្រចាំ ២០២១ ពុំអាចប្រារព្ធរៀបចំក្នុងព្រះរាជាណាចក្រកម្ពុជាដោយផ្ទាល់ គឺដោយសារពិភពលោកទាំងមូលកំពុងតែឆ្លងកាត់នូវដំណាក់កាលនៃជំងឺរាតត្បាតជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយផ្លាស់ប្តូរការប្រារព្ធរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ តាមរយៈប្រព័ន្ធអនឡាញវិញ។
សូមរំលឹកថា តារាសម្តែងលោក ខាត់ វ៉ៃហាំង គឺតារាសម្តែងប្រុសដែលមានប្រជាប្រិយមិត្តភាពខ្លាំងមួយរូប នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកក៏បានសាងស្នាដៃនៅក្នុងខ្សែភាពយន្តខ្មែរជាបន្តបន្ទាប់ ហើយលោកក៏ធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តជាច្រើនដែលបានចូលរួមសហការផលិតរវាងផលិតករខ្មែរ និងផលិតករថៃនាពេលកន្លង៕
សូមចុច join Telegram https://t.me/cngtvcambodia