ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យវឌ្ឍនភាពការងារ នឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កាលពីម្សិលមិញ នៅទីស្ដីការក្រសួង ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ ការដោះស្រាយផលប៉ះពាល់លើគម្រោង អភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីធនាគារនីអាហរ័ណកូរ៉េ “ KHM-20” ដោយមានការអញ្ជើញចូលរួមពីស្ថាប័ន និងភាគីពាក់ព័ន្ធ។

 
ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យវឌ្ឍនភាពការងារ នឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ
ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យវឌ្ឍនភាពការងារ នឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងតាខ្មៅ

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយរវាងក្រុមការងារថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស មុននឹងសម្រេចអនុវត្តគម្រោង សំដៅបង្រួមភាពខ្វះចន្លោះដោយចៃដន្យឱ្យនៅរួមតូចបំផុត និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការបានជំរុញឱ្យក្រុមការងារអនុវត្តតាមគោលការណ៍ក្នុងការដោះស្រាយបញ្ហាបណ្តាញលូតាមប្រឡាយមេក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល និងសម្រប សម្រួលជាមួយភាពគីពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋផ្អែកតាមគោលការណ៍ដែលបានកំណត់។

ជាងនេះទៅទៀត ឯកឧត្ដមអនុរដ្ឋលេខាធិការបានណែនាំឱ្យក្រុមការងារមានការទទួលខុសត្រូវខ្ពស់ ចំពោះការងារដែលបានបែងចែក និងមានសិល្បៈក្នុងការដោះស្រាយបញ្ហា ជាពិសេស អគ្គនាយកដ្ឋាន ទទួលបន្ទុកត្រូវយកចិត្តទុកដាក់លើការសហការជាមួយក្រុមហ៊ុនសាងសង់ ក៏ដូចជាម្ចាស់គម្រោងឱ្យបាន ជិតស្និទ្ធ ជៀសវាងការធ្វេសប្រហែសដែលឱ្យនាំចំណាយខុសគោលដៅ ដើម្បីឱ្យគម្រោងនេះប្រព្រឹត្តទៅ ដោយរលូន និងសម្រេចបានតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថា ឯកឧត្ដមអនុរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ និងលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយភាគី ពាក់ព័ន្ធទាំងអស់ឱ្យបានស្អិតរមួត សំដៅឱ្យគម្រោងនេះសម្រេចបានជោគជ័យ៕

 

ប្រភព: ក្រសួងសាធារណការ និងដឹងជញ្ជូន