លោក Zelenskyy បានមានប្រសាសន៍ថា “ទាហានអ៊ុយក្រែនប្រមាណជា ៣១,០០០ នាក់បានស្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី”
ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ALJAZEERA ដែលបានចុះផ្សាយស្តីពីសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអ៊ុយក្រែន ហើយក៏ជាលើកទីមួយហើយដែលទីក្រុង Kyiv បានបញ្ជាក់ពីចំនួននៃការខាតបង់ និងបំភ្លេចបំផ្លាញដ៏សម្បើមរបស់ខ្លួនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានមានប្រសាសន៍ថា ទាហានអ៊ុយក្រែនប្រមាណជា ៣១,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមឈ្លានពានទឹកដីជាមួយប្រទេសរុស្សីក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់លោក Zelenskyy នៅលើវេទិកាបានមានប្រសាន៍ថា “ការខាតបង់នីមួយៗគឺជាការលះបង់ដ៏អស្ចារ្យ” សម្រាប់ប្រទេសអ៊ុយក្រែន។
លោកបានបន្តបន្ថែមទៀតថា នៅមានជនស៊ីវិលប្រមាណរាប់ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងតំបន់នោះ ប៉ុន្តែគ្មានតួលេខពិតប្រាកដណាមួយបញ្ជាក់ច្បាស់អំពីការស្លាប់នោះទេ បើគិតមកដល់ពេលនេះ។
សូមបញ្ជាក់ថា វាជាលើកទីមួយហើយដែលទីក្រុង Kyiv បានបញ្ជាក់អំពីចំនួននៃការខាតបង់របស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមដំបូងនៃសង្រ្គាមរបស់រុស្ស៊ីតជាមួយអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ប្រភពព័ត៌មាន៖ Aljazeera