ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ឆ្នាំ២០២១

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ឆ្នាំ២០២១។

 
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ឆ្នាំ២០២១

នាសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន រីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។

ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ។

អាស្រ័យដូចបានជម្រាបសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងចាប់ពីថ្ងៃទី ២០-២៦ ខែតុលា ឆ្នាំ២០២១៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម