ប្រធានបទ ៖ ជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើម គឺជាមហារីកដែលស្ថិតនៅក្នុងកោសិកានៃថ្លើម ។ជំងឺមហារីកថ្លើមគឺជាជំងឺមហារីកដែលជួបប្រទះញឹកញាប់បំផុតចំពោះបុរស។ ថ្លើមគឺជាសរីរាង្គដែលដែលស្ថិតនៅផ្នែកខាងស្ដាំនៃពោះ និងនៅខាងលើនៃក្រពះដែលមានមុខងារក្នុងការកម្ចាត់សារធាតុពុលចេញពីប្រព័ន្ធឈាម និងផលិតទឹកប្រមាត់ ដែលមានមុខងារជួយរំលាយខ្លាញ់ បង្កើតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត។ ភាគច្រើនមិនមានសញ្ញា និងរោគសញ្ញានៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកថ្លើមបឋមនោះទេ។
សញ្ញា និងរោគសញ្ញាលេចឡើងមានដូចជា៖
- ស្រកទម្ងន់
- បាត់បង់ចំណង់អាហារ
- ឈឺពោះផ្នែកខាងលើ
- ចង្អោរនិងក្អួត
- អស់កម្លាំង
- ហើមពោះ
- ស្បែកប្រែពណ៌លឿង និងភ្នែកស (ខាន់លឿង)
- លាមកពណ៌ស ។
កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើមបឋមរួមមាន៖
- ការឆ្លងមេរោគរ៉ាំរ៉ៃជាមួយ HBV ឬ HCV ។ ការឆ្លងមេរោគរ៉ាំរ៉ៃជាមួយវីរុសរលាកថ្លើមប្រភេទ B (HBV) ឬវីរុសរលាកថ្លើមប្រភេទ C (HCV) បង្កើនហានិភ័យនៃជំងឺមហារីកថ្លើម។
- ជម្ងឺក្រិនថ្លើម
- តំណពូជ
- ជំងឺទឹកនោមផ្អែម អ្នកដែលមានបញ្ហាជាតិស្ករក្នុងឈាមនេះមានហានិភ័យកើតមហារីកថ្លើមខ្លាំងជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម។
- ជំងឺខ្លាញ់រុំថ្លើមគ្មានជាតិអាល់កុល ការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងថ្លើមបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម។
- ការពិសារស្រាច្រើនពេក ការទទួលទានជាតិអាល់កុលលើសពីកម្រិតមធ្យមជារៀងរាល់ថ្ងៃក្នុងរយៈពេលជាច្រើនឆ្នាំអាចនាំឱ្យខូចថ្លើមដែលមិនអាចត្រឡប់វិញបាន និងបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម៕
ប្រភព ៖ Mayo Clinic អត្ថបទ ៖ កា