ប្រធានបទ ៖ ជំងឺមហារីកប្លោកនោម

មហារីកប្លោកនោម គឺជាប្រភេទមហារីកទូទៅដែលស្ថិតនៅក្នុងកោសិកានៃប្លោកនោ។ មហារីកប្លោកនោមភាគច្រើនចាប់ផ្តើមនៅក្នុង កោសិកា (កោសិកា urothelial ) ដែលតម្រង់ជួរខាងក្នុងនៃប្លោកនោមរបស់អ្នក។ កោសិកា Urothelial ក៏ត្រូវបានរកឃើញនៅក្នុងតម្រងនោម និងបំពង់បង្ហួរនោមដែលភ្ជាប់តម្រងនោមទៅនឹងប្លោកនោម។ ជំងឺមហារីកប្លោកនោមភាគច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង អត្រានៃការព្យាបាលបានគឺខ្ពស់ដែលអាចព្យាបាលអ្នកជំងឺឲ្យជាសះស្បើយ។

 
ប្រធានបទ ៖ ជំងឺមហារីកប្លោកនោម

សញ្ញា និងរោគសញ្ញាមហារីកប្លោកនោមអាចរួមមាន៖

  • ឈាមក្នុងទឹកនោម (hematuria) ដែលអាចបណ្តាលឱ្យទឹកនោមមានពណ៌ក្រហមភ្លឺ ឬពណ៌កូឡា

ទោះបីជាពេលខ្លះទឹកនោមហាក់ដូចជាធម្មតា ហើយឈាមត្រូវបានរកឃើញនៅលើការធ្វើតេស្តរបស់មន្ទីរពិសោធន៍។

  • នោមញឹក
  • នោមមានការឈឺចាប់
  • នោម​ទាស់
  • ឈឺខ្នង
  • ឈឺ​នៅ​តំបន់​ពោះ

កត្តាប្រឈមជំងឺមហារីកប្លោកនោម

ការ​ជក់​បារី

វ័យកាន់តែ​ចាស់​ចាប់ពី ៤0 ឆ្នាំឡើងទៅ

បុរស៖ ប្រុសៗ​​កើត​ច្រើន​ជាង​ស្ត្រី។

ការ​ប៉ះ​ពាល់​ទៅ​នឹង​សារ​ធាតុ​គី​មី

ការ​ប្រើ​ថ្នាំ​ជំងឺ​ទឹក​នោម​ផ្អែម

​     ​     មាន​ប្រវត្ដិ ឬ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក

 

ប្រភព ៖ Mayo Clinic               អត្ថបទ ៖ កា