[វីដេអូ]ជំងឺមហារីក Ep.02 ប្រធានបទ៖ ជំងឺមហារីកសួត

ជំងឺមហារីកសួត រាលដាលដល់ទីណានឹងធ្វើឱ្យអ្នកជំងឺមានផលប៉ះពាល់ ឬរោគសញ្ញាឈឺចាប់នៅត្រង់ចំណុចជុំវិញនោះ។

 
[វីដេអូ]ជំងឺមហារីក Ep.02 ប្រធានបទ៖ ជំងឺមហារីកសួត

ជំងឺមហារីកសួត(Lung Cancer) គឺជាជំងឺមួយប្រភេទស្ថិតក្នុងអម្បូរមហារីក ដែលកោសិកាធម្មតា បម្លែងទៅជាកោសិកាមិនធម្មតា និងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាងកាយមនុស្ស។ កោសិកានោះនឹងរីកធំទៅៗ ពិបាកដកដង្ហើម ដែលជាហេតុនាំឱ្យកើតមានហានិភ័យខ្ពស់ និងរាលដាលទៅកាន់ផ្នែកដទៃទៀតនៃរាងកាយទាំងមូលរបស់មនុស្ស។ ជំងឺមហារីកសួត មានអ្នកជំងឺ ៩០% ដែលមានកត្តាជំរុញបណ្តាលមកពីការជក់បារី និងអាត្រាខ្ពស់ក្នុងការកើតជំងឺ ជាងអ្នកមិនជក់បារី ២០ ទៅ ៣០ ដង។ អ្នកជំងឺមហារីកក្នុងដំណាក់កាលដំបូង ពុំមានរោគសញ្ញាអ្វីធំដុះនោះឡើយ ប៉ុន្តែក្នុងករណីដុំមហារីកធំ អាចមានរោគសញ្ញាផ្សេងៗជាមួយសួតផ្ទាល់ ដូចជា៖
១. ក្អក ផ្តាសាយ
២. ក្អកធ្លាក់ឈាម
៣. ពិបាកក្នុងការដកដង្ហើម
៤. ឈឺដើមទ្រូង
៥. ប្រសិនបើដុំមហារីធំ ធ្វើឱ្យសង្កត់លើសរសៃប្រសាទ(បាត់បង់សំឡេង ស្អកខ្លាំង...)។



ជំងឺនេះ មិនអាចសន្និដ្ឋានតាមរយៈរោគសញ្ញាខាងលើសុទ្ធសាធឡើយ ព្រោះជំងឺផ្សេងៗដូចជា ជំងឺរលាកសួត របេង ក្អកធម្មតា។ល។ ក៏មានរោគសញ្ញាដូចគ្នាផងដែរ។ ជំងឺមហារីកនឹងផ្តល់ផលវិបាកដល់អ្នកជំងឺរហូតដល់គ្រោះថ្នាក់ដល់ជីវិត បើក្នុងករណីជំងឺនេះឈានដល់ដំណាក់មួយពិបាកព្យាបាល ឬពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍។ មួយវិញទៀត អាចគ្រោះថ្នាក់ទៅបានដោយសារតែទីតាំងរបស់ជំងឺដែរ ប្រសិនបើរាលដាលដល់ស្រោមសួត និងឱ្យមានទឹកចេញដល់ស្រោមសួត ឬសាច់សួត នឹងស្តែងឱ្យឃើញអាការៈអ្នកជំងឺទៅជាហត់ ពិបាកដកដង្ហើម។ ប្រសិនបើរោគមហារីកដល់ឆ្អឹងកងខ្នង និងស៊ីឆ្អឹងកងខ្នង នឹងអាចធ្វើឱ្យអ្នកជំងឺស្លាប់មួយពាក់កណ្តាលខ្លួនចុះមកក្រោម ដោយសារស្រុញឆ្អឹង សង្កត់សរសៃប្រសាទខួរឆ្អឹង។  ប្រសិនបើក្នុងករណីដែលជំងឺមហារីសួត រាលដាលដល់ខួរក្បាល នឹងធ្វើឱ្យអ្នកជំងឺ មានអាការៈឈឺក្បាល សន្លប់ដោយមិនដឹងខ្លួន។ ជារួមមក ករណីខាងលើ ជំងឺមហារីកសួត រាលដាលដល់ទីណានឹងធ្វើឱ្យអ្នកជំងឺមានផលប៉ះពាល់ ឬរោគសញ្ញាឈឺចាប់នៅត្រង់ចំណុចជុំវិញនោះ។

 

ជំងឺមហារីកចែកចេញជា ៤ ដំណាក់កាលគឺ៖
ដំណាក់កាលទី១ និង២៖ ដុំមហារីកនៅតូច និងមិនទាន់ធ្វើដំណើរ ឬវិវឌ្ឍន៍ទៅណានោះទេ។(អាចនឹងជាសះស្បើយខ្ពស់ជាងដំណាក់កាលទី៣ និង៤)
ដំណាក់កាលទី៣៖ ដុំមហារីកនៅតូច និងមិនទាន់ធ្វើដំណើរ តែអាចមានកូនកណ្តុរនៅលាយឡំជាមួយ។
ដំណាក់កាលទី៤៖ ធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជា ស្រោមសួត ស្រោមបេះដូង ខួរក្បាល ឆ្អឹងខ្នង។ល។



មនុស្សមានរោគសញ្ញាដែលទាក់ទងនឹងជំងឺមហារីកសួត ពុំមែនមានន័យថាកើតជំងឺមហារីកសួតនោះទេ ប៉ុន្តែបើអ្នកជំងឺមានរោគសញ្ញាដូចខាងលើ វេជ្ជបណ្ឌិតនឹងព្យាយាមរកមូលហេតុដូចជា

១. សាកសួរប្រវត្តិ(ការជក់បារី កត្តាតំណពូជ
ក្រុមគ្រួសារ)
២.
ថត X-ray , CT Scan(Computed Tomography)
៣. ច្រឹប ឬបៀកសាច់ក្នុងវិសោធនកម្ម។ល។




សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖