ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥ប៊ីលានដុល្លារនៅឆ្នាំ២០២០

 
ប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម ដាក់ទិសដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ប៊ីលានដុល្លារ នៅពេលដ៏ខ្លីខាងមុខ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានសម្រេចដាក់ចេញគោលដៅពាណិជ្ជកម្មទ្វេភាគីឲ្យបាន ៥ប៊ីលានដុល្លារនៅឆ្នាំ២០២០ ហើយពាណិជ្ជកម្មទ្វេភាគីនេះមានកំណើនទ្វេដងដល់ជិត ១១ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ដោយឈរលើកំណើននេះ សម្តេចធិបតី និងសមភាគី ឯកឧត្តម ផាម មិញជិញ បានដាក់គោលដៅរួមគ្នា ជំរុញឱ្យពាណិជ្ជកម្មទ្វេភាគីសម្រេចឱ្យបាន ២០ប៊ីលានដុល្លារ ក្នុងពេលដ៏ខ្លីខាងមុខ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា៖ «ជាមួយនឹងទំនុកនយោបាយខ្ពស់រវាងភាគីទាំង២ កម្ពុជា-វៀតណាម យើងនឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា និងទិសដៅដែលបានដាក់បន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវិបុលភាពសម្រាប់ប្រទេសជាតិយើងទាំង២”៕