ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានបន្តការឧបត្ថម្ភដល់ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ សម្រាប់រដូវកាល ២០២២

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ - ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ ខេមបូឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភដល់ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ សម្រាប់ រដូវកាលឆ្នាំ២០២២។ តាមរយៈការឧបត្ថម្ភនេះ ភាគីទាំងពីរ បានប្រកាសពីការប្តេជ្ញាចិត្តក្នុងការបង្កើនការយល់ដឹងអំពីសុខភាពសម្រាប់ប្រជាជនកម្ពុជាតាមរយៈកីឡាបាល់ទាត់។

 
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានបន្តការឧបត្ថម្ភដល់ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ សម្រាប់រដូវកាល ២០២២

ពិធីនេះមានការចូលរួមពីលោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ និងលោក Takahisa Kiyone នាយកផ្នែកលក់ និងទីផ្សារនៃ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រុមហ៊ុនទាំងពីរ។

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា ÷នេះជាឆ្នាំទី២ហើយ ដែលពួកយើងបានចាប់ដៃគូជាមួយក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ ក្នុងការបង្កើនការយល់ដឹងអំពីសុខភាពជូនដល់ប្រជាជនកម្ពុជា តាមរយៈការលេងកីឡាបាល់ទាត់។ យើងពិតជារីករាយណាស់ដែលបានចូលរួមឧបត្ថម្ភ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ​ ដែលជាក្លឹបបាល់ទាត់ដ៏លេចធ្លោមួយនៅក្នុង ប្រទេសកម្ពុជា និង ល្បីល្បាញបំផុតនៅក្នុងខេត្តសៀមរាប។ ចំពោះក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ យើងមានភាពជឿជាក់ក្នុងការចូលរួមចំណែកជួយដល់សហគមន៍ ដែលយើង ផ្តល់សេវាកម្មធានារ៉ាប់រងអាយុជីវិត។“

លោក Takahisa Kiyone នាយកផ្នែកលក់ និងទីផ្សារនៃក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ​ បានមានប្រសាសន៍ថា ÷ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាបន្តបន្ទាប់របស់យើងជាមួយក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍​ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសជប៉ុន។ យើងមិនអាចបង្ហាញអស់នៃការដឹងគុណរបស់យើងចំពោះការគាំទ្រជាបន្តបន្ទាប់របស់ពួកគេចំពោះក្លឹបរបស់យើងពីរដូវកាលមុន។ យើងនឹងខិតខំបង្កើនការផ្សព្វផ្សាយអំពី ដាយ អ៊ិឈិ ឡាយហ្វ៍ ខេមបូឌា ជាពិសេសទៅដល់ប្រជាសហគមន៍រស់នៅក្នុងខេត្តសៀមរាប។“

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជាង ១១៩ ឆ្នាំ ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ “”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

* Dai-ichi Life Group មានមូលធនរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន​ ៥៧៤ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៣ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១) ។