កម្ពុជា! ទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលនឹងបន្តអូសបន្លាយប៉ុន្មានថ្ងៃទៀត ធ្វើអោយមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឥ្ឍសានប្រទេសកម្ពុជា

ប្រទេសកម្ពុជា ទទួលរងឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប ដែលនឹងបន្តអូសបន្លាយ មកលើប្រទេសកម្ពុជា បានធ្វើអោយមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គ ក្នុងប្រទេសឡាវ និងតំបន់ភាគឥ្ឍសាន ប្រទេសកម្ពុជា។
ស្ថានភាពនេះ និងធ្វើអោយទឹកទន្លេមេគង្គ ភាគខាងលើ ដែលស្តិតក្នុងខេត្ត ស្ទឹងត្រែង ក្រចេះ កំពង់ចាម បន្តឡើងជាលំដាប់ ក្នុងរយៈពេល៤ ទៅ៥ថ្ងៃខាងមុខនេះ ប៉ុន្តែកម្រឹតទឹកដែលឡើងនោះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសអាសន្ននៅឡើយទេ។
យោងតាមសេចក្តីជូនដំណឹង សូមបងប្អូនបង្កើនការប្រុងប្រយ័ត្ន នូវគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសបណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹក ៕
ប្រភព: ក្រសួងធនធានទឹកនិងឧតុនិយម