ឧទ្ធម្ភាគចក្រយោធា ២គ្រឿង បានបុកគ្នាយ៉ាងខ្លាំងនៅអាហ្វហ្គានីស្ថានបណ្តាលឲ្យមនុស្ស ១៥នាក់ បានស្លាប់
អាហ្វហ្គានីស្ថាន៖ មនុស្សយ៉ាងហោចណាស់ ១៥នាក់ បានស្លាប់ដោយសារឧទ្ធាម្ភាគចក្ររបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ០២ គ្រឿង បានបុកគ្នានៅអាកាស ដែលស្ថិតក្នុងស្រុកណាវ៉ា (Nawa) ខេត្តហេលម៉េនដ៍ (Helmand) ភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន។
ឧប្បត្តិហេតុដ៏កម្រមានមួយនេះ បានកើតឡើងនៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ក្នុងខេត្តដែលកើតមានការ ទិដ្ឋភាពនៃការបង្គិចគ្នាធ្ងន់ធ្ងរក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់ពីក្រុមតាលីបង់ (Taliban) រាប់រយនាក់ ដែលមកពីខេត្តជិតខាងបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធក្នុងតំបន់ និងបានព្យាយាមដណ្តើមយកទីក្រុងឡាសកា ហ្គាហ៍ (Lashkar Gah)។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅឧទ្ធម្ភាគចក្រអាហ្វហ្គានីស្ថានមួយគ្រឿងបានធ្លាក់ដោយសារតែបញ្ហាផ្នែកបច្ចេកទេស នៅភាគខាងជើងនៃអាហ្វហ្គានីស្ថាន បណ្តាលឲ្យអ្នកបើកឧទ្ធម្ភាគចក្រ២រូបបានបាត់បង់ជីវិត៕
សូមទស្សនាវីដេអូ៖
ប្រភព៖ CGTN, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ