ឥណ្ឌូណេស៊ីជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧,៨ រ៉ិចទ័រ

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ ទីភ្នាក់ងារអង្កេតភូមិសាស្ត្រអាមេរិក (USGS) បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៨ រ៉ិចទ័រ បានកើតឡើងនៅតំបន់សមុទ្រ Molucca ក្បែរទីក្រុង Ternate ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។

 
ឥណ្ឌូណេស៊ីជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧,៨ រ៉ិចទ័រ

គ្រោះរញ្ជួយនេះមានចំណុចកណ្តាលនៅក្នុងសមុទ្រ ក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ ដែលជាកត្តាធ្វើឱ្យរំញ័រនេះអាចមានឥទ្ធិពលខ្លាំងមកលើផ្ទៃដី។
ភ្លាមៗក្រោយការរញ្ជួយ អាជ្ញាធរបានចេញការព្រមានអំពីហានិភ័យនៃរលកយក្សស៊ូណាមិ ដោយសារកម្លាំងរញ្ជួយដ៏ខ្លាំងក្លានេះ ធ្វើឱ្យប្រទេសជិតខាងដូចជា ហ្វីលីពីន និងម៉ាឡេស៊ី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
របាយការណ៍បឋមបង្ហាញថា មានការខូចខាតលើអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុង Ternate និងតំបន់ក្បែរនោះ។ ខណៈនេះ ក្រុមជួយសង្គ្រោះកំពុងចុះពិនិត្យ និងវាយតម្លៃអំពីចំនួនអ្នករងរបួស ឬបាត់បង់ជីវិត។
ទោះបីជាយ៉ាងណា អាជ្ញាធរបានប្រកាសពីការព្រមានរលកយក្សស៊ូណាមិ ប៉ុន្តែប្រជាពលរដ្ឋនៅតែត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការរញ្ជួយដីកម្រិតស្រាល (Aftershocks) ដែលអាចបន្តកើតមាន៕

Indonesia earthquake damages buildings, triggers tsunami waves

Indonesia earthquake damages buildings, triggers tsunami waves | Reuters

ប្រភព៖Reuters