ធាតុអាកាសនៅកម្ពុជា!
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៥-៣១ ខែឧសភា ឆ្នាំ២០២២។
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៥-៣១ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនិងខ្យល់មូសុងនិរតីកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
អាស្រ័យហេតុនេះសូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចនឹងកើតមានជាយថាហេតុ៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម