នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០មានបងប្អូនប្រជាពលរដ្ឋ និង ជនបរទេសដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ប្រមាណ ២១៧.៩៣២នាក់

 
នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០មានបងប្អូនប្រជាពលរដ្ឋ  និង ជនបរទេសដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ប្រមាណ ២១៧.៩៣២នាក់

សម្រាប់ថ្ងៃទី១ (ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០) នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ  និង ជនបរទេសដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនប្រមាណ ២១៧.៩៣២នាក់ ក្នុងនោះ៖

ភ្ញៀវជាតិមានចំនួនប្រមាណ ២១៥.៩៤១ នាក់

ភ្ញៀវបរទេសមានចំនួនប្រមាណ ១.៩៩១ នាក់

សម្រាប់ខេត្តដែលមានភ្ញៀវច្រើនចាប់ពី១មុីននាក់ឡើង រួមមានះ

           ១- ខេត្តកណ្តាល  ២១២៤១ នាក់

           ២-ខេត្តបាត់ដំបង  ១៩៩៥០ នាក់

           ៣-ខេត្ត កំពត      ១៩៤១៥ នាក់

           ៤-សៀមរាប        ១៧២៦៦ នាក់

           ៥-ខេត្តព្រះសីហនុ ១៦៣១៨ នាក់

           ៦-ខេត្ត កំពង់ឆ្នាំង  ១៥៩៩៥ នាក់

           ៧ ខេត្តតាកែវ        ១១១៦៥ នាក់

           ខេត្ត កំពត            ១១១២២ នាក់

ជាការកត់សម្គាល់ សម្រាប់ថ្ងៃឈប់សម្រាកទី១នេះ សភាពការណ៍ទេសចរណ៍ជារួម រាប់តាំងពីសន្តិសុខ សណ្តាប់ធ្នាប់ និងការដើរកម្សាន្តរបស់ភ្ញៀវទេសចរ មានភាពល្អប្រសើរធម្មតា និងមិនមានបញ្ហាធំដុំណាមួយកើតឡើងទេ។

គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានចាត់តាំងក្រុមការងារចុះត្រួតពិនិត្យ និងណែនាំជាប្រចាំ ក្នុងនោះមន្ទីរទេសចរណ៍ក៏បានចុះផ្ទាល់ដល់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីណែនាំដល់ការធានាការផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព តំលៃសមរម្យ ហើយគោលដៅទេសចរណ៍ទាំងអស់ បានបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍៕

 

ប្រភព: ក្រសួងទេសចរណ៍