សូមប្រុងប្រយ័ត្ន! កម្ពុជានិងទទួលរងវិសម្ពាធ និងសម្ពាធទាបម៉ូឡាវនៅថ្ងៃទី២៨-២៩ ខែតុលា
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា នៅថ្ងៃទី២៦ ខែតុលា ព្យុះទី១៨ ឈ្មោះ ប៉ូឡាវ (MOLAVE) បានបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ព្យុះនេះមាន ទិសដៅឆ្ពោះទៅប្រទេសវៀតណាមត្រង់ចំណុចខេត្តក្វាង់ង(QuangNgai) រួចថមថយឥទ្ធិពល ជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ។ ជ្រលង វិសម្ពាធ និងសម្ពាធទាបម៉ូឡាវមានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ ខែតុលា ។
បណ្តារាជធានី-ខេត្តមួយចំនួននៅភាគខាងក្រោមនិងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃ២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មានដោយ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម