សិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារតែការរាតជាសកលនៃវិរុសកូវីដ១៩

សិង្ហបុរី៖ ធនាគារកណ្តាលរបស់សិង្ហបុរីបានព្រមាននៅថ្ងៃអង្គារនេះថាប្រទេសសិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះដោយសារតែការរាតត្បាតជាសកលនៃវីរុសកូវីដ១៩ បង្កឲ្យមានអត្រាបាត់បង់ការងារធ្វើ និងប្រាក់ឈ្នួលទាប។ នេះបើតាមសារព័ត៌មាន CNA។

 
សិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារតែការរាតជាសកលនៃវិរុសកូវីដ១៩

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឲ្យដឹងតាមរយៈរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចពាក់កណ្តាលឆ្នាំចុងក្រោយរបស់ខ្លួនថា ដោយផ្អែកលើការវិវត្តន៍នៃការរាតត្បាតជាសកល និងប្រសិទ្ធភាពនៃការឆ្លើយតបគោលនយោបាយជុំវិញពិភពលោក កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីអាចធ្លាក់ចុះទាបជាងការព្យាករណ៍ពី -៤ ទៅ -១ ភាគរយ ដែលថាវាជាការធ្លាក់ចុះដ៏អាក្រក់បំផុតដែលមិនធ្លាប់មាន។

សូមជម្រាបជូនផងដែរថា បើប្រៀបធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតរបស់ប្រទេសសឹង្ហបូរីកន្លងមក គឺនៅក្នុងវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីឆ្នាំ ១៩៩៨ នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ ២,២ ភាគរយ។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចពេញមួយឆ្នាំមានចំនួន ០,១ ភាគរយក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៩ និងបានធ្លាក់ចុះ ១,១ ភាគរយក្នុងកំឡុងពេលនៃការធ្លាក់ចុះកាលពីឆ្នាំ ២០០១។

អាជ្ញាធររូបិយវត្ថុសិង្ហបុរី បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទំនងជានឹងធ្ងន់ធ្ងរកាន់តែខ្លាំងនៅក្នុងត្រីមាសទី២ ដោយសារស្ថានភាពធ្ងន់ធ្ងរនៃការរីករាលដាលវីរុសកូវីដ១៩ក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន៕

ប្រភព៖ CNA ប្រែសម្រួល៖ ចាប មិថុនា