[COVID-19 UPDATE] សរុបកើនឡើង៩៦ករណីហើយ ក្រោយកម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៥ករណីថ្មីទៀត និងជា៤ករណីផងដែរនៅយប់ថ្ងៃទី២៥ មីនា ២០២០
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៥ករណីថ្មីបន្ថែមទៀត និងជាសះស្បើយចំនួន៤ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៩៦នាក់ និងករណីជាសះស្បើយសរុប១០នាក់។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២៥ មីនា ២០២០ មុននេះបន្តិចថា កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៥ករណីថ្មីបន្ថែមទៀត និងជាសះស្បើយចំនួន៤ករណី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់៩៦នាក់ និងករណីជាសះស្បើយសរុប១០នាក់។
ករណីថ្មីទាំង៥នេះ កើតលើជនជាតិបារាំងចំនួន២នាក់ កំពុងដាក់ព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ និងជនជាតិខ្មែរចំនួន៣នាក់ នៅរាជធានីភ្នំពេញ ១នាក់ ខេត្តកណ្តាល ១នាក់ និងសៀមរាប ១នាក់។
គិតត្រឹមម៉ោង ១៩:៣០ យប់ថ្ងៃទី២៥ មីនា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន៩៦នាក់ ដោយក្នុងនោះស្រី ២៥នាក់ និងប្រុស ៧១នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន១០នាក់ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលកំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត៕
ដោយ៖ ចាប មិថុនា