ព្រះអង្គម្ចាស់ឆាល (Charles) ដែលជាព្រះរជ្ជទាយាទនៃចក្រភពអង់គ្លេសឆ្លងវីរុសកូវីដ១៩

ព្រះអង្គម្ចាស់ ឆាល (Charles) ជាព្រះរជ្ជទាយាទនៃចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ព្រះវស្សាត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ (COVID-19)។

 
ព្រះអង្គម្ចាស់ឆាល (Charles) ដែលជាព្រះរជ្ជទាយាទនៃចក្រភពអង់គ្លេសឆ្លងវីរុសកូវីដ១៩
Photo Credit: AP

អង់គ្លេស (AP) ព្រះអង្គម្ចាស់ ឆាល (Charles) ជាព្រះរជ្ជទាយាទនៃចក្រភពអង់គ្លេស ដែលមានជន្មាយុ ៧១ព្រះវស្សាត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ (COVID-19)។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នាល្ងាចថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ព្រះអង្គម្ចាស់ ឆាល បានបញ្ចេញរោគសញ្ញាស្រាលនៃវីរុសកូវីដ១៩ ហើយបានកំពុងស្ថិតនៅដាច់ដោយឡែកនៅព្រះរាជវាំងរបស់ព្រះអង្គនៅស្កុតឡេន។ នេះបើតាមការអះអាងរបស់មន្រ្តីនៃ Clarence House។

គេបានរាយការណ៍ថា ម្ចាស់ក្សត្រីព្រះអង្គ Camilla ព្រះជន្ម៧២ព្រះវស្សាត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ១៩៕

ប្រភព៖ AP ប្រែសម្រួល៖ ចាប មិថុនា