ករណីស្លាប់ដោយសារវីរុសកូវីដ១៩ នៅអ៊ីតាលីកើនឡើងលើសចិនហើយ សរុបកើនដល់ ៣,៤០៥ករណី
អ៊ីតាលីបានរាយការណ៍កាលពីថ្ងៃទី១៩ មីនា ២០២០ថា ករណីស្លាប់សរុបដោយសារវីរុសកូវីដ១៩ បានកើនឡើងសើលប្រទេសចិនហើយ ហើយខ្លួនកំពុងបិទប្រទេសបន្តទៀត ដែលគេអាចមើលឃើញថា សេដ្ឋកិច្ចប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើកទី២។
ទីក្រុងរ៉ូម៖ អ៊ីតាលីបានរាយការណ៍កាលពីថ្ងៃទី១៩ មីនា ២០២០ថា ករណីស្លាប់សរុបដោយសារវីរុសកូវីដ១៩ បានកើនឡើងសើលប្រទេសចិនហើយ ហើយខ្លួនកំពុងបិទប្រទេសបន្តទៀត ដែលគេអាចមើលឃើញថា សេដ្ឋកិច្ចប្រទេសនេះរងផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមលោកលើកទី២។ នេះបើយោងតាមសារព័ត៌មាន CNA ថ្ងៃទី២០ មីនា ២០២០។
ចំនួនអ្នកស្លាប់នៅប្រទេសនេះបានកើនឡើងដល់ ៣,៤០៥ ករណីហើយ ក្រោយពេលខ្លួនរាយការណ៍ថា មានករណីស្លាប់ថ្មីចំនួន៤២៧ករណីថ្មីទៀតកាលពីថ្ងៃពុធ ដែលចំនួននេះលើសចិនប្រមាណជាង ១៥០ករណី។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិលអ៊ីតាលី (ICPA) កាលពីថ្ងៃព្រហស្បតិ៍ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ករណីឆ្លងសរុបនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់ ៤១,០៣៥ ករណី ដែលក្នុងនោះមានករណីថ្មីចំនួន ៥,៣២២។
កាលពីថ្ងៃទី១៩ មីនា ២០២០ ក្រុមការងារកាកបាទក្រហមចិនដែលបានបំពេញទស្សនកិច្ចនៅអ៊ីតាលីបានរិះគន់ថា អ៊ីតាលីមិនបានអនុវត្តវិធានការនៅដាច់ដោយឡែកបានត្រឹមត្រូវ និងថាមិនបានអនុវត្តការបិទប្រទេសឲ្យបានតឹងរឹង។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន The Journal Times៕
ប្រភព៖ CNA ប្រែសម្រួល៖ ចាប មិថុនា