សេចក្តីជូនដំណឹងស្ដីពី៖រៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA​ Exhibition 2023 នៅទីក្រុង Noida រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណៈជនទូទៅឲ្យបានជ្រាបថា៖ សមាគមអ្នកផលិតគ្រឿងអេឡិចត្រូនិករបស់ឥណ្ឌានឹងរៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA​ Exhibition 2023 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុង Noida រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា អមដោយជំនួបពាណិជ្ជកម្មរវាងអ្នកលក់ និងអ្នកទិញ លើកទី៦” ផងដែរ។ ពិព័រណ៍ពាណិជ្ជកម្មនេះផ្តោតលើ សម្ភារៈពាក់ព័ន្ធនឹងវិស័យថាមពល និងអគ្គីសនី ដោយគណៈកម្មការរៀបចំពិព័រណ៍នឹងផ្តល់ការចំណាយលើសំបុត្រយន្តហោះទៅមកកម្ពុជា-ឥណ្ឌា កន្លែងស្នាក់នៅ (៣យប់ ៤ថ្ងៃ) ការហូបចុក និងការធ្វើដំណើរក្នុងស្រុកសម្រាប់ភ្ញៀវជាអ្នកទិញ ដែលមានបំណងជួបចរចារចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករឥណ្ឌា។ ចំពោះភ្ញៀវដែលមិនមែនជាអ្នកទិញ តែចង់ចូលទស្សនាពិព័រណ៍ត្រូវរ៉ាប់រងការចំណាយដោយខ្លួនឯងទាំងស្រុង។

 
សេចក្តីជូនដំណឹងស្ដីពី៖រៀបចំព្រឹត្តការណ៍ពិព័រណ៍ពាណិជ្ជកម្ម The ELECRAMA​ Exhibition 2023  នៅទីក្រុង Noida រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា

ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញ ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាស និងសាធារណៈជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើ ឬមានបំណងចូលរួមក្នុងជំនួបស្វែងរកដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនឥណ្ឌា សូមទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ក្រសួងពាណិជ្ជកម្