ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភ: ឆ្នាំ២០២១ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ៦៥នាក់ ស្រី ៣១នាក់ ក្នុងនោះកុមារា ៣នាក់ កុមារី ៨នាក់ មានដូចខាងក្រោម៖
1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ២៤នាក់ ស្រី ១២នាក់ កុមារា ១នាក់ កុមារី ២នាក់។
3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២១នាក់ ស្រី ១០នាក់ កុមារា ២នាក់ កុមារី ២នាក់។
4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ២០នាក់ ស្រី ៩នាក់ កុមារា ០០នាក់ កុមារី ៤នាក់។
5- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។
សូមបញ្ជាក់៖ ពួកគាត់ទាំង ៦៥នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៤៥នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ២០នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕
ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ប្រភព: ក្រសួងព័ត៌មាន