សម្ដេចតេជោ ហ៊ុន សែន​ និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បន្ទាប់ពីបានមានជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងលើឯកសារសំខាន់ចំនួន០២ ដែលក្នុងនោះរួមមាន:

 
សម្ដេចតេជោ ហ៊ុន សែន​ និងឯកឧត្តមប្រធានាធិបតីទីម័រខាងកើត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

១-កិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

២-អនុស្សារណៈយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister