ឯកឧត្តម គួច ចំរើន ធ្វើបាឋកថាជូននិស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦

​នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក យឹន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យា ល័យការពារជាតិ ដឹកនាំនិស្សិត វគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ សិក្សាឈ្វេងយល់ និងដកបទពិសោធន៍ការងារ ពីដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាល ខេត្តព្រះសីហនុ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

 
ឯកឧត្តម គួច ចំរើន ធ្វើបាឋកថាជូននិស្សិតវគ្គបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦

​លោកឧត្តមសេនីយ៍ឯក យិន ឆៃលី សាកលវិទ្យាធិការង នាយកមហាវិទ្យា ល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិបានធ្វើរបាយការសង្ខេប មហាវិទ្យាល័យ ការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេរបស់ក្រសួងការពារជាតិ កំពុងដំណើរការ បណ្តុះបណ្តាលនិស្សិតមានសន្ទស្សលើសលុប ជំនាញវិទ្យាសាស្ត្រយោធាជាប្រភពបន្ត វេណជំនាន់ទី២ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេល អនាគត មានគោលដៅសំខាន់ពីរគឺ៖ ១.ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកង យោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិកសាងជាប្រភពបន្តវេន និង ២.ជាមជ្ឈមណ្ឌល តម្រង់ទិសលើគោលជំហរទស្សននយោបាយការពារជាតិ ស្របតាមប្រសាសន៍សម្តេចតេជោ កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន កងទ័ពម្នាក់មានសមត្ថភាពដឹកនាំកិច្ចការពារជាតិ រក្សាសន្តិសុខ សន្តិភាពប្រឆាំងដាច់ខាតចលនាឧទ្ទាម បដិវត្តពណ៌ មានចរិតប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់។​

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើបាឋកថាអំពីការងារក្រប ខ័ណ្ឌគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំខេត្ត ជូនចំពោះនិស្សិតវគ្គបណ្តុះបណ្តាល។ ខេត្តព្រះសីហនុ មានឆ្នេរ កោះ៣០ ថ្មដុះ២កន្លែង និងថ្មប៉ប្រេះទឹក ៥កន្លែង តួនាទីរបស់គណបញ្ជាការ ឯកភាពខេត្ត ដែលមានស្នងការ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹក វរនគរបាលការពារព្រំ ដែនទឹកដែលជាសេនាធិការឱ្យគណៈបញ្ជាកាឯកភាពខេត្ត ក្នុងប្រតិបត្តិការរួមគ្នា រៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង យើងក៏បានធ្វើការប្រជុំរៀបចំផែនការ ការការពារប្រតិភូជាតិ អន្តរជាតិ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ហើយថ្មីៗនេះ វរអន្តាគមន៍នគរបាលព្រំដែនទឹក បានជួយសង្គ្រោះជនរងគ្រោះលិចទូកនៅ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីខែកញ្ញាកន្លងមក នេះជាក្របខ័ណ្ឌ គណៈឯកភាពខេត្ត បានរួមគ្នាធ្វើការដោះស្រាយបានទាន់ពេលវេលា។​

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោល នយោបាយ ឈ្នះឈ្នះធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ទន្ទឹមនឹងបានសន្តិភាព យើងបានលះបង់ ធនធានមនុស្សយ៉ាងច្រើន ការធ្វើពលីកម្ម ដើម្បីសុខសន្តិភាព យើងត្រូវបន្តថែរក្សា សន្តិភាពរបស់យើងឱ្យនៅគង់វង្ស។​

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ផ្តើមចេញពីការអភិវឌ្ឍខេត្តព្រះសីហនុ អភិវឌ្ឍន៍ លឿនឆាប់មានអគារធំស្កឹមស្កៃជាច្រើន ដែលរាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកា សន្សំរបស់ជាតិ ១០០លានដុល្លារ និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្កត្នោត) ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុមានដូចជា ផ្លូវ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ លំហរឆ្នេរសាធារណៈ ការដាំដើមឈើនៅអមសងខាងផ្លូវក្នុងក្រុង អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសក្តានុពលតំបន់ឆ្នេរជាច្រើនផ្សេងទៀត។

​ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សារៀបចំផែនការ មេអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើតគណៈកម្មាធិការអន្តរក្រសួង២ រៀបចំធ្វើផែនការមេ ដោយបានសហការជាមួយវិទ្យាស្ថានស៊ិនជិន (ប្រទេសចិន) រៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ប្រកបដោយចីរភាព ដែលមានសោភណភាព អនាម័យ បរិស្ថាន។ ទន្ទឹមនោះ យើងត្រូវរួមគ្នាប្រមូលព័ត៌មាន ដើម្បីរៀបចំខេត្តព្រះសីហនុផ្តោត លើសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅ រាជរដ្ឋាភិ បាលកម្ពុជាបាន សហការជាមួយអង្គការ JICA ជប៉ុន សាងសង់កំពង់ផែជំហាន ទី១ និងទី២ ត្រូវបញ្ចប់ នៅឆ្នាំ២០២៥ ខាងមុខ និងឈានទៅការអភិវឌ្ឍជំហានទី៣ (២០២៥-២០២៨) មានជម្រៅ ទឹករហូត ១៦.៥០ម៉ែត្រ អាចឱ្យនាវា ៩៧ ភាគរយ ធ្វើចរាចរណ៍នៅលើពិភពលោកចូលចត បានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃចុះថោក។ ព្រលានយន្តហោះអន្តរជាតិ ធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់ ៣៤០០ម៉ែត្រ និងជំរុញការសាងសង់ស្ថានីយចេញដំណើរ។ ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ បើកប្រើប្រាស់បណ្តោះអាសន្នរយៈពេលមួយខែ។

តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ និងគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។ នៅចុងឆ្នាំនេះខេត្តព្រះ សីហនុទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនមានដូចជា បុណ្យសមុទ្រ មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើ សកលលោក និងការរៀបចំ ព្រឹត្កិការណ៍ប្រកួតកីឡាម៉ូតូទឹក និងកីឡាទូកក្តោងនៅចុងឆ្នាំ២០២២ខាងមុខនេះ ឈានទៅ ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ការបង្ក្រាបល្បែងស៊ីសងគ្រង់ទម្រង់ ការជួញដូរមនុស្ស ជួញដូរពលកម្ម ការជួញដូរផ្លូវភេទ និងការត្រួតពិនិត្យអត្តពលករបរទេសខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

តាមរយៈ បណ្តឹងប្តឹងចូលតាមផេកសម្តេចក្រឡា ហោម ស ខេង មានរហូត ២៥៧ករណី យើងរកឃើញ ១៤ករណី មានពិរុទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយអំពើល្មើសនៅខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូននិស្សិតបណ្តុះ បណ្តាលការពារជាតិជំនាន់ទី១៦ នៃសកលវិទ្យាល័យការពារជាតិចំនួន ១១៤នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ១០០ ០០០រៀល៕


ប្រភព៖ ក្រសួងព័ត៌មាន