មេទ័ពឥណ្ឌាជឿជាក់ថា ការចរចានឹងអាចដោះស្រាយជម្លោះព្រំដែនជាមួយចិន
ញូដេលី៖ លោក ម៉ាណុច ម៊ូកាន់ ណារ៉ាវ៉ាន់ (Manoj Mukund Naravane) មេបញ្ជាការកងទ័ពឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រ ទី០៤ ខែកញ្ញា នេះថា លោកមានទំនុកចិត្តថា នឹងអាចដោះស្រាយបញ្ហាព្រំដែនជាមួយចិន នៅភាគលិចជួរភ្នំហិម៉ាឡៃ (Himalayas) តាមរយៈការចរចា។
 
                        
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឡាដាក (Ladakh) ដែលកងទ័ពរបស់មហាប្រទេសទាំងពីរមានការ ប៉ះទង្គិចគ្នា លោក ណារ៉ាវ៉ាន់ បានថ្លែងថា ឥណ្ឌាប្រាកដថានឹងអាចដោះស្រាយបញ្ហានេះតាមរយៈការ សន្ទនា។
សូមរម្លឹកថា កាលពីដើមសប្តាហ៍នេះ ឥណ្ឌាបានចោទប្រកាន់ ចិនថាបានធ្វើសកម្មភាពចល័តទ័ព នៅតាមតំបន់ព្រំដែន ជាការរំលោភលើកិច្ចព្រមព្រៀង ដែលធ្វើឡើងដោយភាគីទាំងសងខាង៕

 
ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ




 
                                
                            







 
         
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								


