ក្រសួងអប់រំ សម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។
សូមជម្រាបថាគ្រឹះស្ថានសិក្សាសាធារណ:ទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា