ធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី ៤-១០ ខែឧសភា ឆ្នាំ២០២២
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៤-១០ ខែ ឧសភា ឆ្នាំ២០២២។

ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប (ឥណ្ឌា) ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដូចនេះសូមបង្កើនការប្រុងប្រយ័ត្ន និងជ្រាបជាព័ត៌មានចំពោះស្ថានភាពធាតុកាសដែលនឹងកើតមានជាយថាហេតុ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
Join Telegram https://t.me/cngtvcambodia