[វីដេអូ] # Ep.35 វិធីសាស្រ្ត ៧ យ៉ាងដើម្បីជួយកាត់បន្ថយសម្ពាធឈាម
តើអ្នកដឹងទេ?នៅពេលដែលកំរិតឈាមខ្ពស់ជាងធម្មតាគឺជាកត្តាហានិភ័យ នៃការវិវត្តន៍តទៅជាជំងឺបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្ពាធឈាមខ្ពស់ធ្វើឲ្យជះឥទ្ធិពលលើកត្តាជាច្រើនរួមមានទាំងហ្សែនរបស់អ្នកជំងឺជាដើម។ របៀបរស់នៅគឺដើរតួនាទីសំខាន់បំផុតនៅក្នុងការបង្កើនឬបន្ថយសម្ពាធឈាមខ្ពស់។ដូចនេះយើងសូមណែនាំវិធីសាស្រ្តទាំងនេះមានដូចជា
១ .កាត់បន្ថយជាតិប្រៃ
អំបិលឬសូដ្យូមក្លរួត្រូវបានគេប្រើដើម្បីបង្កើនរសជាតិនៅក្នុងម្ហូបអាហារ ហើយចាំបាច់សម្រាប់មុខងារជាច្រើននៅក្នុងរាងកាយដែលក្នុងនោះដែលវាជួយគ្រប់គ្រងតុល្យភាពជាតិទឹកក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើអ្នកញុំាជាតិប្រៃច្រើនធ្វើឲ្យកើនឡើងសម្ពាធឈាមខ្ពស់។
ដូចនេះអ្នកគួរកាត់បន្ថយការញុំាជាតិប្រៃឲ្យស្ថិតនៅក្រោម ៥ក្រាម ក្នុងមួយថ្ងៃ (ប្រហែល ១ ស្លាបព្រាកាហ្វេ) ដើម្បីជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមនិងជំងឺបេះដូង ។
២.ញ៉ាំសារធាតុប៉ូតាស្យូមឲ្យបានគ្រប់គ្រាន់
ប៉ូតាស្យូមគឺជាសារធាតុរ៉ែដែលមាននៅក្នុងរាងកាយ។
ការញុំាសារធាតុប៉ូតាស្យូមទាបក៏ធ្វើឲ្យមានការកើនឡើងហានិភ័យនៃជំងឺលើសឈាមផងដែរ។
ប៉ូតាស្យូមចាំបាច់ដើម្បីឲ្យមានដំណើរការនៅក្នុងរាងកាយ ចំណែកឯសារធាតុសូដ្យូម ជួយរក្សាតុល្យភាពជាតិទឹកដែលមានក្នុងឈាមដោយធ្វើឱ្យសម្ពាធឈាមមានលំនឹង។
សារធាតុប៉ូតាស្យូមអាចរកបាននៅក្នុងផ្លែឈើនិងបន្លែជាច្រើនដូចជា ចេក ដំឡូង ស្ពៃនិងសណ្តែកជាដើម។
៣. បរិភោគរបបអាហារដែលមានតុល្យភាព
ក្រៅពីជាតិប្រៃនិងសារធាតុប៉ូតាស្យូមសម្ពាធឈាមរបស់យើងក៏អាចទទួលឥទ្ធិពលពីសារធាតុចិញ្ចឹមផ្សេងៗទៀតផងដែរ។
ការញុំាអាហារដែលមានតុល្យភាពដែលសំបូរនៅក្នុងបន្លែផ្លែឈើ ដែលមានជាតិខ្លាញ់ ជាតិស្ករនិងប្រៃទាប អាចជួយឲ្យអ្នកទទួលបានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ជាច្រើននិងជួយរក្សាតុល្យភាពថាមពល និងរក្សាសម្ពាធឈាមឱ្យមានសុខភាពល្អ។
៤.ការរក្សាទម្ងន់
ការរក្សាទំងន់ក្នុងរាងកាយឱ្យមានសុខភាពល្អគឺជាកត្តាសំខាន់បំផុតមួយដើម្បីគ្រប់គ្រងសម្ពាធឈាម។
នៅពេលដែលទម្ងន់នៅក្នុងរាងកាយកើនឡើងនោះតម្រូវការទៅលើបេះដូងក៏កើនឡើងដែរ ជាហេតុធ្វើឱ្យមានការកើនឡើងសម្ពាធឈាមខ្ពស់។
៥. ធ្វើសកម្មភាពរាងកាយ
ការធ្វើសកម្មភាពរាងកាយជាប្រចាំគឺផ្តល់អត្ថប្រយោជន៍ទាំងរាងកាយនិងផ្លូវចិត្ត។
ការហាត់ប្រាណទៀងទាត់ជាប្រចាំអាចជួយបង្កើនកម្លាំងបេះដូង ដែលអាចកាត់បន្ថយការលើសសម្ពាធឈាម។បើយោងតាមអង្គការសុខភាពពិភពលោកណែនាំឱ្យយើងធ្វើសកម្មភាពអប្បបរមា ១៥០ នាទី សំរាប់ការដើរ និង ៧៥នាទីសំរាប់ការរត់ជារៀងរាល់សប្តាហ៍ ឬស្មើនឹង ៣០ នាទីនៃសកម្មភាពជាមធ្យម ៥ ថ្ងៃក្នុងមួយសប្តាហ៍។
៦. កុំជក់បារី
ការជក់បារីអាចបណ្តាលឱ្យមានការកើនឡើងនូវសម្ពាធឈាមនិងអាចបណ្តាលឱ្យស្ទះសរសៃឈាម ដែលអាចបង្កើនហានិភ័យនៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ប្រសិនបើអ្នកឈប់ជក់បារី គឺជារឿងមួយដ៏ល្អបំផុតដែលអាចជួយឲ្យសុខភាពកាន់តែប្រសើរឡើង ។
៧. កំណត់ការទទួលទានសុរា
ក៏ដូចជាការជក់បារីដែរ ការទទួលទានស្រាច្រើនអាចជះឥទ្ធិពលវិជ្ជមានទៅដល់សុខភាពជាច្រើន។
មួយក្នុងចំនោមរឿងទាំងនោះ គឺជាការកើនឡើងហានិភ័យនៃជំងឺលើសឈាម។
ដូចនេះកំរិតជាតិអាល់កុលដែលមានហានិភ័យទាបត្រូវបានគេប៉ាន់ប្រមាណថាមានជាតិអាល់កុលប្រហែល ១០០ ក្រាមក្នុងមួយសប្តាហ៍ស្មើនឹង ៥ កែវ ឬភេសជ្ជ:២កំប៉ុង៕
សូមទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព: eufic ដោយ: ជា បញ្ញា