ខ្យល់ព្យុះឡូរ៉ាបានសម្លាប់ជនជាតិអាមេរិក៤នាក់ ក្នុងរដ្ឋលូវីស្យាណា

អាមេរិក៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ដោយសារខ្យល់ព្យុះឡូរ៉ា (Laura) នៅក្នុងរដ្ឋ លូវីស្យាណា (Louisiana) នៃសហរដ្ឋអាមេរិក។

 
ខ្យល់ព្យុះឡូរ៉ាបានសម្លាប់ជនជាតិអាមេរិក៤នាក់ ក្នុងរដ្ឋលូវីស្យាណា

ព្យុះឡូរ៉ាបានវាយប្រហារតំបន់ឆ្នេរនៃរដ្ឋ Louisiana កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ជាមួយកម្លាំងខ្យល់បក់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង បច្ចុប្បន្នព្យុះឡូរ៉ា កំពុងបំប្លែងទៅជាព្យុះត្រូពិច ហើយបន្តដំណើរទៅរដ្ឋ អាកាន់សាស់ (Arkansas)។

យ៉ាងណាមិញ ការបំផ្លិចបំផ្លាញនៅមានកម្រិតស្រាលជាការរំពឹងទុក ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែមទៀត និងស្តារថាមពលអគ្គីសនីឡើងវិញ ហើយរដ្ឋាភិបាលក៏ព្រមផ្តល់ ជំនួយនានាដល់ប្រជាជនរងផលប៉ះពាល់ផងដែរ៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ