Jesse Lingard បដិសេធកិច្ចព្រមព្រៀងថ្មីជាមួយ Manchester United
ខ្សែប្រយុទ្ធអង់គ្លេស Jesse Lingard បានច្រានចោលការផ្តល់ជូនកិច្ចសន្យាថ្មីមួយពីក្រុម Manchester United
ការបដិសេធមួយនេះត្រូវបានគេយល់ថា Lingard មានការព្រួយបារម្ភថាតើគាត់ទំនងជាអាចលេងញឹកញាប់ប៉ុណ្ណានៅរដូវនេះ ជាពិសេសចាប់តាំងពីការមកដល់របស់ Cristiano Ronaldo ។
សូមបញ្ជាក់ផងដែរថា Lingard រកបានពីរគ្រាប់ក្នុងជ័យជម្នះ World Cup កាលពីថ្ងៃអាទិត្យក្នុងការប្រកួតទល់នឹង Andorra ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំឡុងពេលខ្ចីជើងនៅ West Ham កាលពីរដូវកាលមុន។
សូមរម្លឹកថា កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះនឹងផុតកំណត់នៅដំណាច់រដូវកាលនេះផងដែរ។
Lingard ពិតជាមានសំណើរចង់ផ្លាស់ប្តូរនៅរដូវក្តៅនេះ ជាពិសេស West Ham ចង់អោយគាត់ត្រលប់មកវិញ។
ទោះយ៉ាងណាក៏ដោយ វានឹងកាន់តែច្បាស់ថាតើគាត់ទំនងជាត្រូវបានដាក់ឲ្យចូលប្រកួតដោយអ្នកចាត់ការទូទៅ Ole Gunnar Solskjaer ក្នុងរយៈពេលបីសប្តាហ៍ខាងមុខនេះដែរ ឬយ៉ាងណា ក្នុងកំឡុងពេលដែល United បើកយុទ្ធនាការ Champions League និង Carabao Cup របស់ពួកគេបន្ថែមលើការប្រកួតបួនប្រកួត៕
ប្រភព៖ BBC