កម្ពុជាគាំទ្រចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ភ្នំពេញ៖ កម្ពុជាបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលបានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលកម្ពុជាបានលើកតម្កើងយ៉ាងសកម្ម នូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃនៃហ្វ្រង់កូហ្វូនី។
 
                        យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ដីពីជំនួបរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ Louise MUSHIKIWABO អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តាមប្រព័ន្ធវីដេអូកន្លងមកថ្មីៗនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនលោកជំទាវ Louise MUHSIKIWABO ថា រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ តែម្នាក់គត់ដែលបានបាត់បង់ជីវិត ។ វ៉ាក់សាំងដំបូងបង្អស់ ដែលទទួលបានក្នុងក្របខណ្ឌនៃយន្តការ Covax និងអំណោយពីរដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងដល់ប្រជាជន។


ឯកឧត្តមបានបញ្ជាក់ថា វ៉ាក់សាំងជាច្រើនទៀត ត្រូវបានរំពឹងនឹងទទួលបាន ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ។
លោកជំទាវអគ្គលេខាធិការ MUSHIKIWABO បានកោតសរសើរប្រទេសកម្ពុជា ចំពោះការគ្រប់គ្រងជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា “គ្មានប្រទេសណាអាចចាត់ទុកថារួចផុតពីគ្រោះថ្នាក់បានទេ ប្រសិនបើប្រទេសផ្សេងទៀតមិនមានសុវត្ថិភាពនោះ។វ៉ាក់សាំងនេះជាដំណោះស្រាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាឡើងវិញ”។
លោកជំទាវ MUSHIKIWABO បានជូនដំណឹងពីបំណងប្រាថ្នារបស់លោកជំទាវ ក្នុងការបំពេញទស្សនកិច្ច ជាមួយឥស្សរជនហ្វ្រង់កូហ្វូន មកពីសហភាពអឺរ៉ុប នៅប្រទេសកម្ពុជា នៅមុនដំណាច់ ខែមេសាឆ្នាំ២០២១ ក្នុងគោលបំណងធ្វើការតស៊ូមតិ ដើម្បីទទួលបានការចាក់វ៉ាក់សាំងជាសកល និងប្រកបដោយសមធម៌ ក្រោមយន្តការ COVAX ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើនេះ និងបានប្រកាសថា ៖ “អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវតែបង្ហាញវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលកម្ពុជាលើកតម្កើងយ៉ាងសកម្មនូវការប្រើប្រាស់ភាសាបារាំង និងគុណតម្លៃហ្វ្រង់កូហ្វូនី។ យុទ្ធនាការចាក់វ៉ាក់សាំងពហុភាគីនេះ នឹងទទួលបានការចាប់អារម្មណ៍នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ ដែលរៀបចំឡើងដោយប្រទេសកម្ពុជានៅដំណាច់ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”៕




ប្រភព: ក្រសួងព័ត៌មាន




 
                                
                            























 
        ![[COVID-19] ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយសរុប៥៣នាក់ហើយ ក្រោយមានករណីជា៣នាក់បន្ថែមថ្ងៃទី ០៦ មេសា ២០២០ និងមិនមានអ្នកឆ្លងឡើយ](https://cngtvcambodia.com/uploads/images/2020/Apr/image_380x226_5e8abaa4aeed7.jpg) 
         
         
         
         
        
 
         
         
         
         
         
         
         
         
        ![[វីដេអូ] # Ep.32 ផលប៉ះពាល់នៃការបំពុលដោយប្រើប្លាស្ទិក](https://cngtvcambodia.com/uploads/images/2021/Feb/image_140x98_602a163de3f15.jpg) 
         
        

 
								 
								 
								![[វីដេអូ] សញ្ញា ៨ បង្ហាញថាអ្នកកង្វះជាតិទឹក](https://cngtvcambodia.com/uploads/images/2021/Aug/image_380x226_6113777addeb0.jpg) 
								![[ទាន់ហេតុការណ៍] អ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាកើន ៥១នាក់ហើយ ក្រោយរកឃើញចំនួន០៤ករណីថ្មីទៀតនៅយប់ថ្ងៃទី២០ មីនា ២០២០នេះ](https://cngtvcambodia.com/uploads/images/2020/Mar/image_380x226_5e74d563ab915.jpg) 
								 
								 
								![[Covid-19] កម្ពុជា! មានករណីជាសះស្បើយចំនួន ០៣នាក់បន្ថែមទៀតហើយ](https://cngtvcambodia.com/uploads/images/2020/Dec/image_380x226_5fe550034f7fe.jpg) 
								 
								 
								






