[COVID-19] ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយសរុប៥៣នាក់ហើយ ក្រោយមានករណីជា៣នាក់បន្ថែមថ្ងៃទី ០៦ មេសា ២០២០ និងមិនមានអ្នកឆ្លងឡើយ

កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៣ករណីបន្ថែម និងមិនមានករណីឆ្លងថ្មីឡើយត្រឹមថ្ងៃទី០៦ មេសា ២០២០នេះ។

 
[COVID-19] ដំណឹងល្អ! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយសរុប៥៣នាក់ហើយ ក្រោយមានករណីជា៣នាក់បន្ថែមថ្ងៃទី ០៦ មេសា ២០២០ និងមិនមានអ្នកឆ្លងឡើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី០៦ មេសា ២០២០ មុននេះបន្តិចថា កម្ពុជាបានព្យាបាលអ្នកឆ្លងវីរុសកូវីដ១៩ជាសះស្បើយចំនួន៣ករណីបន្ថែម និងមិនមានករណីឆ្លងថ្មីឡើយ។

ករណីជាសះស្បើយទាំង៣នាក់ ជាជនជាតិម៉ាឡេស៊ីដែលមកធ្វើការសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម។

គិតត្រឹមម៉ោង ៧:០០ ព្រឹកថ្ងៃទី០៦ មេសា ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មាន១១៤នាក់ ដោយក្នុងនោះស្រ្តី ៣២នាក់ និងបុរស ៨២នាក់ ហើយមានករណីជាសះស្បើយសរុបចំនួន៥៣នាក់ ក្នុងនោះមានជនជាតិខ្មែរ២៤នាក់ និងជនបរទេស២៩នាក់ គិតពីខែមករា រហូតមកទល់ពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា ខណៈនេះ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៦១នាក់ នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។

គិតមកទល់ពលនេះ កម្ពុជាពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង ព្រោះប្រទេសដទៃក្នុងពិភពលោកនៅបន្តរាតត្បាត។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល៕

ដោយ៖ ចាប មិថុនា